អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមេសានេះបានចេញសេចក្តីថ្លែងការណ៏បញ្ជាក់ថា ជនសង្ស័យ ហួត ឃឺនវុទ្ធី ហៅ ជុន ចន្ទ័បុត្រ មិនបានចូលខ្លួនមកបំភ្លឺនៅតុលាការតាមការសន្យា និងបានចេញដីការបញ្ជាឲ្យចូលខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៏នោះបានបញ្ជាក់យ៉ាងច្បាស់ថានៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧នេះ ជនសង្ស័យ ហួត ឃឺនវុទ្ធី ហៅ ជុន ចន្ទ័បុត្រ មិនបានចូលខ្លួនមកបំភ្លឺតាមការកំណត់របស់រួមទាំងមិនបានគោរពការសន្យារបស់ខ្លួនចូលខ្លួន កាលពីថ្ងៃ២៨ ខែមេសា ឆ្នាំ២០១៧ ។
ដើម្បីជាវិធានការសម្រាប់ធានា និងផ្តល់ប្រយោជន៍ដល់ចំណាត់ការនៃការស៊ើអង្កេតសំណុំរឿង តំណាងអយ្យការសម្រេចចេញដីកាបញ្ជាឲ្យចូលខ្លួន ទី១ បញ្ជាឱ្យសមត្ថកិច្ចនាំខ្លួន ឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ចន្ទ័បុត្រ និងទី២ត្រូវមកបង្ហាញខ្លួននៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រហូតដល់មានសេចក្តីសម្រេចថ្មី។