លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតជាង២០០០នាក់

ថ្ងៃចន្ទ ទី ១ ឧសភា ២០១៧​
147

នៅថ្ងៃទី០១ ខែឧសភា នេះ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះ​សំណាលជាមួយ សមាជិក សមាជិកា គណបក្សសង្កាត់និមិត្ត ចំនួនជាង២០០០ នាក់ ។

កម្មវិធីសំណេះសំណាលនាពេលនោះ បានប្រារព្វឡើងនៅភូមិ កូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ចើញចូលរួមពីលោកប្រធាន-អនុប្រធានគណបក្សខេត្ត លោក លោកស្រី ប្រតិភូអមអំណើរ ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្ត លោក លោកស្រី ក្រុមការងារមកពីមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងលោកប្រធាន – អនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សក្រុងប៉ោយប៉ែត ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារ ក៏បានជំរុញឱ្យក្រុមការងារឆាប់បើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រវែងជាង២០០០ ម៉ែត្រ ចូលភូមិដុងអារ័ញ្ញ ដោយត្រូវចាប់ផ្តើមបើកការដ្ឋាននៅក្នងសប្តាហ៍ទី២នៃខែឧសភា នេះ៕

ចែករំលែក

បញ្ចេញយោបល់