លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធាន គណៈកម្មាធិការទប់ស្កាត់កូដកម្ម និងបាតុកម្ម បានអញ្ជើញបិទការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់លោករដ្ឋមន្រ្តីក្រសួងការងារ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។
លោករដ្ឋមន្រ្តីក្រសួងការងារ ក៏បានសម្តែងការអបអរសាទរចំពោះក្រុមកីឡាករពានរង្វាន់លេខ១ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត, លេខ២ វិទ្យាស្ថានជាតិបណ្តុះបណ្តាលវិជ្ជាជីវៈ NTTI, លេខ៣ អគ្គនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក។
លោក អ៊ិត សំហេង ក៏បានកោតសរសើរ និងអរគុណចំពោះក្រុមកីឡាករទាំងអស់ដែលបានចូលរួមក្នុងការប្រកួតនេះតាំងពីពេលចាប់ផ្តើមរហូតដល់ចប់។ នាឱកាសនេះ ក៏មានកម្មវិធីកំសាន្តសប្បាយអបអរសារទរកម្មវិធីបិទនោះផងដែរ៕