នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីក្រុងពាលី សាងសង់អគាររដ្ឋបាលខេត្តថ្មីដែលមានកម្ពស់០៤ជាន់ ដ៏ទំនើបក្រោមអធិបតីភាពរបស់លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃសាលាខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុកផងដែរ។
អគារដ្ឋបាលថ្មីនេះ គឺជាអគារប្រវត្តិសាស្ត្រ ដែលបានសាងសង់សម្រាប់ខេត្តកំពង់ស្ពឺក្រោមម្លប់នៃសុខសន្តិភាព៕