លោក​​ សុខ ឥសាន៖ មិនមែនរឿងពាក់ព័ន្ធនឹងអ្នក នយោបាយ​​ សុទ្ធតែជារឿងនយោបាយនោះឡើយ

ថ្ងៃចន្ទ ទី ១ ឧសភា ២០១៧​
161

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ លោក​ សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថាមិន​មែនរឿងពាក់ព័ន្ធនឹងអ្នក នយោបាយ​​ សុទ្ធតែជារឿងនយោបាយនោះឡើយ។

លោក​ សុខ​ ឥសាន បានបញ្ជាក់ថា មានអ្នកវិភាគសង្គមខ្លះ បាននិយាយថារឿងមន្ត្រីអាដហុក ៤ រូប និងមន្ត្រីគ ជ ប ដែលកំពុងជាប់ឃុំ គឺជារឿងនយោបាយដោយសាររឿងនោះមានជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយ។ ដូច្នេះឱ្យតែទាក់ទងជាមួយអ្នកនយោបាយគឺជារឿងនយោបាយ។

លោក សុខ ឥសាន​ ក៏បានបញ្ជាក់ថា ចុះបេីមានអ្នក​នយោបាយណាម្នាក់ប្រព្រឹត្តបទល្មេីសព្រហ្មទណ្ឌ ដូចជា បាញ់សម្លាប់គេ ឬចាប់រំលោភកូនគេ តេីបែបនេះជារឿងនយោបាយដែរឬទេ ? ពិតជាមិនមែនជារឿងនយោបាយទេ គឺជារឿងព្រហ្មទណ្ឌយ៉ាងប្រាកដ។

លោក​ សុខ ឥសាន ក៏បានលើកឡើងថា ជារួមមិនមែនរឿងអីដែលទាក់ទងនឹងអ្នកនយោបាយ សុទ្ធតែជារឿងនយោបាយនោះទេ។ តែគឺជារឿងដែលអ្នកនយោបាយបានប្រព្រឹត្តល្មេីសច្បាប់ ហេីយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាចាំបាច់៕

ចែករំលែក

បញ្ចេញយោបល់