លោក ម៉ៅ ភិរុណ ជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិទី៤នៅស្រុក ស្រុកពញាឮ

ថ្ងៃអាទិត្យ ទី ៣០ មេសា ២០១៧​
387

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ  នៅទីស្នាក់ការគណបក្សស្រុកពញាឮ លោក ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​គណៈ​កម្មា​ធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល​ បានអញ្ជើញជាអធិបតី​ក្នុងពិធីសំណេះ​សំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិទី៤ ឆ្នាំ២០១៧ ក្នុងស្រុកពញាឮ​។​

សមាស​ភាពអញ្ជើញចូលរួមក្នុងឱកាសនោះមាន លោក លោកស្រី គណៈ​អចិន្ត្រៃយ៍​គណបក្សខេត្ត, លោក លោកស្រី ប្រធានសាខាបក្សបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុម​ការងារគណៈពង្រឹងមូលដ្ឋានឃុំ គណៈកម្មាធិការគណបក្សស្រុក បេក្ខភាពក្រុមប្រឹក្សាឃុំ និងមន្ត្រីគណបក្សឃុំសរុបចំនួន ២៩៥នាក់។ គោលបំណងក្នុងពិធីសំណេះសំណាលនេះ គឺដើម្បី​ផ្សព្វផ្សាយពីសារៈសំខាន់​នៃការបោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ​ទី៤ ឆ្នាំ២០១៧ និងត្រៀមលក្ខណៈពីពេល​នេះ ដល់​ថ្ងៃយុទ្ធនាការ​ឃោសនា​បោះឆ្នោត។

នៅក្នុងឱកាសនោះ លោក ម៉ៅ ភិរុណ  ក៏បានឧបត្ថម្ភថវិកាដល់គណបក្សស្រុក និងឃុំ សម្រាប់យន្តការគាំទ្រ​ដល់ការបោះឆ្នោត សរុបចំនួន ៩៩.៤៤០.០០០រៀល៕

ចែករំលែក

បញ្ចេញយោបល់