លោក សុខ ឥសាន បកស្រាយពីប្រាក់សោធននិវត្តន៍វិស័យឯកជន

ថ្ងៃសៅរ៍ ទី ២៩ មេសា ២០១៧​
118

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន កម្ពុជា បានចេញមកបកស្រាយពីប្រាក់សោធននិវត្តន៍វិស័យឯកជន។

លោក សុខ ឥសាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងសហការជាមួយអង្គការ អាយឡូ ( អង្គ​ការពលកម្មអន្តរជាតិ)​ ធ្វើការសិក្សាពីការផ្តល់ប្រាក់​សោធននិវត្តន៍ដល់​ពលករក្នុង​វិ​ស័យឯកជន។ នេះសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល មិនត្រឹមតែ​លើ​កម្មករនិយោជិតតាមរោងចក្រ សហគ្រាសទេ តែក៏យកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ ពលករនៅក្នុងវិស័យឯកជនទាំងអស់ផងដែរ។

លោក សុខ ឥសាន ក៏បានបញ្ជាក់ថា ការគិតគូររបស់រាជរដ្ឋាភិបាល បែបនេះ​ត្រូវបាន​អង្គការ​សហជីពជាច្រើនសម្តែងការ អបអរសាទរ និងស្វាគមន៍ ។ សូមបងប្អូនកម្មករ​ពលករវិស័យឯកជន មានក្តីសង្ឃឹមចុះ រាជរដ្ឋាភិបាលគិតហើយតែងតែបានសម្រេច៕

ចែករំលែក

បញ្ចេញយោបល់