លោកឧបនាយករដ្ឋមន្រ្តី ស ខេង ជួបសំណេះសំណាលជាមួយអាជីវករចំនួន១២៣៣នាក់នៅខេត្ត បាត់ដំបង

ថ្ងៃសៅរ៍ ទី ២៩ មេសា ២០១៧​
199

កាលពីរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្រ្តី ស ខេង អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា និ​ង​ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះ​ជួយខេត្ត​បាត់ដំបង បានអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាជីវករចំនួន ១២៣៣ នាក់ ក្នុងខេត្តបាត់ដំបង នៅ​សាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នាឱកាសជួបសំណេះសំណាលនាពេលនោះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បាន​លើកឡើងអំពីស្ថានភាព​ទូទៅនៃប្រទេសកម្ពុជា មូលដ្ឋានសំខាន់ ៗ នៃការអភិវឌ្ឍន៍​ប្រទេស ការថែរក្សាស្ថិរភាព សន្តិសុខសង្គម និងអំពីដំណើរការឆ្ពោះទៅរកការបោះឆ្នោត  ជ្រើសរើសក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ២០១៧ ដែលទាំងអស់គ្នាត្រូវចូលរួម និងធានាឱ្យ​បាននូវបរិយាកាសល្អ និងភាព​សុខសាន្តជូនប្រជាពលរដ្ឋ៕

ចែករំលែក

បញ្ចេញយោបល់