នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹងដោយបានបញ្ជាក់ថា ក្រសួងយុត្តិធម៌ នឹងរៀបចំឱ្យមាន «វគ្គស្វែងយល់ពិសេសអំពីក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ»។
សេចក្តីជូនដំណឹង ក៏បានបញ្ជាក់ថា វគ្គស្វែងយល់ពិសេសនេះ នឹងប្រព្រឹត្តទៅនៅម៉ោង ២៖៣០នាទីរសៀល ដល់ម៉ោង ៥៖០០នាទីល្ងាច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ក្នុងគោលបំណងបកស្រាយនូវចម្ងល់នានារបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទាក់ទងនឹងការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបានស្វែងយល់កាន់តែច្បាស់លាស់អំពីចំណាត់ការនីតិវិធីនានារបស់អយ្យការ និងតុលាការកម្ពុជាក្នុងដំណើរការសំណុំរឿងព្រហ្មទណ្ឌ៕