ក្រសួងព័ត៌មាន នឹងរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធអ្នកសារព័ត៌មានជាតិ-អន្ដរជាតិ ដែលបានបាត់បង់ជីវិតក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងសម័យសង្គ្រាម លើកទី១៦ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។
តាមសេចក្ដីជូនដំណឹង របស់ក្រសួងព័ត៌មានបញ្ជាក់ថា ពិធីរំលឹកវិញ្ញាណក្ខន្ធនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ទិវាសេរីភាពសារព័ត៌មានសកលលោក»៕