លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យការងារសាងសង់សំណង់បង្ហៀរ

ថ្ងៃសុក្រ ទី ២៨ មេសា ២០១៧​
388

 

នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៧ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង ចុះត្រួតពិនិត្យការងារសាងសង់សំណង់បង្ហៀរ នៃប្រព័ន្ធស្រោចស្រពទំនប់អាងទឹក អន្លង់អំពិល ស្ថិតក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបច្ចុប្បន្នសម្រេចលទ្ធផលបានប្រមាណ ៨០% ហើយ ។
សូមបញ្ជាក់ជូនថា ប្រព័ន្ធស្រោចស្រពទំនប់អាងទឹក អន្លង់អំពិល មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៣៦៥ ហិកតា និងស្រូវប្រាំង ចំនួន ៨២ ហិកតា ៕

ចែករំលែក

បញ្ចេញយោបល់