បើយោងតាមសេតវិមានបានឱ្យដឹងថា ក្រុមនាវាពិឃាតរបស់សហរដ្ឋអាមេរិក USS Carl Vinson នឹងមកដល់ក្នុងដែនទឹកឧបទ្វីបកូរ៉េនាសប្តាហ៍នេះ។ សារបានបញ្ចេញឱ្យដឹងថា៖ សហរដ្ឋអាមេរិកនឹងមិនអត់ធ្មត់ចំពោះការធ្វើតេស្តសាកល្បងមីស៊ីល ឬអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងតទៅទៀតទេ។
ប៉ុន្តែតាមការឆ្លុះបញ្ចាំងនូវឯកសារមួយចំនួនដែលបានប្រកាសជាសាធារណៈនាពេលថ្មីៗនេះបានឱ្យដឹងថា កងនាវាចម្បាំងរបស់ប្រធានាធិបតី Donald Trump ដូចដែលគាត់បានរៀបរាប់នោះ អាចជាការលើកទឹកចិត្តឱ្យមានការផ្ទុះអាវុធនុយក្លេអ៊ែរ ឬសកម្មភាពមួយចំនួនទៀតដែលបង្កហេតុដល់ទីក្រុងវ៉ាស៊ីនតោន។
បើយោងតាមទីភ្នាក់សារព័ត៌មាន Reuters បានឱ្យដឹងថា សារព័ត៌មានរដ្ឋ Rodong Sinmun បាននិយាយថា កូរ៉េខាងជើង «តៀមខ្លួនប្រយុទ្ធដើម្បីបាញ់ពន្លិចនាវាដឹកយន្តហោះចម្បាំងដែលប្រើថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកតែមួយគ្រាប់ប៉ុណ្ណោះ»។
មួយសប្តាហ៍ ឬក៏មុនពេលនោះ ខណៈដែលសេតវិមាន និងមន្ទីរ Pentagon បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមនាវាពិឃាតបានតៀមខ្លួនជាស្រេចដើម្បីធ្វើដំណើរទៅកាន់ឧបទ្វីបកូរ៉េ ខណៈដែលអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Han Song-ryol បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខថា ទីក្រុងព្យុងយ៉ាងនឹងមិនអង្គុយឱបដៃទេក្នុងការប្រឈមជាមួយនឹងការវាយប្រហារការពារខ្លួនជាមុនរបស់អាមេរិក។
ការលើកឡើងស្រដៀងគ្នាអាចត្រូវបានគេឆ្លុះបញ្ចាំងឱ្យឃើញពីអតីតកាល កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៦៩ គឺជាថ្ងៃដែលបន្ទាប់ពីកូរ៉េខាងជើងបានបាញ់ទម្លាក់យន្តហោះឈ្លបយកការណ៍របស់អាមេរិកនៅក្នុងដែនទឹកនៃឧបទ្វីបកូរ៉េ ដោយបានសម្លាប់មនុស្សទាំងអស់ចំនួន៣១ នាក់ ដែលជិះនៅលើយន្តហោះនោះ។
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Pak Seong-cheol បាននិយាយថា «វាជាការល្អណាស់សម្រាប់អាមេរិកដែលដឹងថា យើងនឹងមិនអង្គុយឱបដៃនោះ»។
បើយើងតាមឯកសារពីបណ្ណសារសូវៀតដែលបានបរិច្ចាកទៅឱ្យមជ្ឈមណ្ឌល Wilson Center ដោយសាកលវិទ្យាល័យ Kyungnam បានឱ្យដឹងថា លោក Pak បាននិយាយជាមួយនឹងលោក N.G. Sudarikov ដែលជាអតីតឯកអគ្គរដ្ឋទូតសូវៀតប្រចាំកូរ៉េខាងជើង។
លោក Pak បានបន្តថា «ប្រសិនបើយើងអង្គុយឱបដៃ នៅពេលអ្នកដែលបំពានរំលោភចូលក្នុងដែនរបស់យើង យន្តហោះពីរគ្រឿងនឹងបង្ហាញខ្លួន បន្ទាប់មកមានបួនទៅប្រាំគ្រឿងទៀត។ នេះនឹងនាំឱ្យមានការកើនឡើងឈានដល់ភាពគ្រោះថ្នាក់នៃសង្រ្គាម។ ប៉ុន្តែការបដិសេធដ៏ម៉ឺងម៉ាត់ត្រូវបានគេធ្វើឡើង បន្ទាប់មកស្ថានភាពនេះនឹងធ្វើឱ្យចុះខ្សោយដល់ភាពគ្រោះថ្នាក់នៃការផ្ទុះសង្រ្គាមឡើង»។
លោក Van Jackson ដែលជាអ្នកវិទ្យាសាស្រ្តនយោបាយ និងជាអតីតអ្នករៀបចំយុទ្ធសាស្រ្តគោលនយោបាយរបស់កូរ៉េនៅឯមន្ទីរ Pentagon បានវិភាគថា ការសន្ទនានេះ និងការសន្ទនាផ្សេងទៀតដែលចុះផ្សាយនៅក្នុងអត្ថបទមួយនាពេលថ្មីៗនេះសម្រាប់ blog របស់មជ្ឈ មណ្ឌល Wilson Center។
លោក Jackson បានសរសេរនៅក្នុងឯកសារដែលនិយាយសំដៅទៅដល់រឿងមួយចំនួន៖
ប្រទេសកូរ៉េខាងជើងជឿថា កងកម្លាំងយោធាមានតម្លៃជានយោបាយ ហើយភាពកាន់តែធ្ងន់ធ្ងរឡើងដែលចេញមកពីភាពមិនធ្ងន់ធ្ងរនោះ ក៏ដូចជាការបង្កបញ្ហាដើម្បីទប់ទល់ការឈ្លានពានរបស់អាមេរិក ហើយការសងសឹកវិញនៅពេលដែលមានការវាយប្រហារដែលជាការចាំបាច់ ដើម្បីរក្សាបាននូវការទប់ទល់ដែលជឿទុកចិត្តបាន៕
ប្រភព: The Diplomat