លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សន្តិភាព ផ្តល់នូវឱកាសដ៏កម្រសម្រាប់កម្ពុជាធ្វើការអភិវឌ្ឍ លើគ្រប់វិស័យ

ថ្ងៃព្រហស្បតិ៍ ទី ២៧ មេសា ២០១៧​
93

នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា​សន្តិភាព ផ្តល់នូវឱកាសដ៏កម្រសម្រាប់កម្ពុជាធ្វើការអភិវឌ្ឍ លើគ្រប់វិស័យ។​ លោក បានថ្លែង​ដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្សចំនួន ១,៦២៥ នាក់ នៅវិទ្យាស្ថានជាតិអប់រំ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ឱកាសដ៏កម្រសម្រាប់កម្ពុជានៅក្នុងរយៈពេល​កន្លងទៅ គឺសន្តិភាពដែលយើងរកបានដោយលំបាកគឺបានផ្តល់ឱកាសឱ្យកម្ពុជាមានលទ្ធភាព ដើម្បីនឹងធ្វើការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះការបណ្តុះបណ្តាលធនធានមនុស្សគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលនៅពេលនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា យើងមានអាទិភាពចំនួនបួនដែលបានដាក់ ចេញដែលបានផ្តោតការយកចិត្តទុកដាក់លើការវិនិយោគ។ មុននេះយើងប្រើពាក្យបួនម៉ាត់ «ទឹក-ផ្លូវ-ភ្លើង-មនុស្ស» ដែលទាមទារផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍ។ នៅក្នុងអាណត្តិទី៥ យើងប្តូរមុំរបស់វាមកជា «មនុស្ស-ទឹក-ផ្លូវ-ភ្លើង» ទៅវិញ គ្រាន់តែលំដាប់លេខរៀងនេះ ក៏គូស បញ្ជាក់អំពីការយកចិត្តទុកដាក់របស់យើងទៅលើការបណ្តុះបណ្តាលធនធានមនុស្ស៕

ចែករំលែក

បញ្ចេញយោបល់