គណៈ​ប្រតិភូសភាកម្ពុ​ជាចូលរួម​កិច្ចប្រជុំគណៈក​ម្មាធិការអចិន្រ្តៃយ៍​ទទួលបន្ទុក​សេដ្ឋកិច្ច ​សភាតំបន់អាស៊ី(APA) នៅប្រទេស​បារ៉ែន

ថ្ងៃព្រហស្បតិ៍ ទី ២៧ មេសា ២០១៧​
105

គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ លោក សួស យ៉ារ៉ា សមាជិករដ្ឋសភា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចមាជិករដ្ឋសភា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃសភាតំបន់អាស៊ី(APA) នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន ពីថ្ងៃទី២៥ ដល់ ២៧ ខែមេសា ឆ្នាំ២០១៧។

កិច្ចប្រជុំនេះ មានសមាជិកសភាតំបន់អាស៊ីចំនួន ២១ប្រទេស ចូលរួម។ ជាមួយគ្នានេះ លោក សួស យ៉ារ៉ា ក៏ត្រូវបានអង្គប្រជុំជ្រើសរើសធ្វើជាអនុប្រធានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃសភាតំបន់អាស៊ី(APA) នេះផងដែរ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃសភាតំបន់អាស៊ី(APA) នៅប្រទេសបារ៉ែន នឹងធ្វើការពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច ចំនួន០៦ ដែលមានរួមមាន៖ ១-សេចក្តីព្រាងសេចក្តីសម្រេចស្តីអំពី សមាហរណកម្មទីផ្សារថាមពលអាស៊ី ២-សេចក្តីព្រាងសេចក្តីសម្រេចស្តីអំពី បញ្ហាបរិស្ថាន ៣-សេចក្តីព្រាងសេចក្តីសម្រេចស្តីអំពី កិច្ចការហិរញ្ញវត្ថុ ការខិតខំប្រឹងប្រែងធានាឱ្យបានកំណើនសេដ្ឋកិច្ច ៤-សេចក្តីព្រាងសេចក្តីសម្រេចស្តីអំពី ការលុបបំបាត់ភាពក្រីក្រ ៥-សេចក្តីព្រាងសេចក្តីសម្រេចស្តីអំពី តួនាទីសភាតំបន់អាស៊ី ក្នុងការអនុម័តច្បាប់គាំទ្រដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ៦-សេចក្តីព្រាងសេចក្តីសម្រេចស្តីអំពី អនាម័យ និងទឹកស្អាតនៅតំបន់អាស៊ីសម្រាប់ទាំងអស់គ្នា។
សេចក្តីព្រាងសេចក្តីសម្រេចទំាង៦ ដែលកិច្ចប្រជុំពិភាក្សានៅពេលនេះ នឹងយកមកដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី ដែលគ្រោងរៀបចំធ្វើនៅកម្ពុជា នាចុងឆ្នាំ២០១៧នេះ ដើម្បីធ្វើការពិនិត្យ ពិចារណានិងកែសម្រួលបន្តទៀត មុននឹងដាក់ជូនមហាសន្និបាតលើកទី១០ ដែលរៀបចំធ្វើនៅប្រទេសទួរគី ពិភាក្សានិងអនុម័ត។
សូមរំលឹកផងដែរថា សភាកម្ពុជាបានទទួលរៀបចំមហាសន្និបាតប្រចំាឆ្នាំនៃសភាតំបន់អាស៊ីចំនួនពីរឆ្នាំជាប់ៗគ្នា គឺមហាសន្និបាតលើកទី៨ នៅចុងឆ្នាំ២០១៥ និងមហាសន្និបាតលើកទី៩ កាលពីចុងឆ្នាំ២០១៦។ មុននឹងបញ្ចប់តួនាទីជាប្រធានសភាតំបន់អាស៊ី លើកទី៩ មានភារកិច្ចមួយទៀតនៅក្នុងឆ្នាំ២០១៧នេះ គឺការទទួលរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ ដែលគ្រោងធ្វើនៅចុងត្រីមាសទី៣ក្នុងឆ្នាំ២០១៧នេះ៕

បញ្ចេញយោបល់