អភិបាល​រងខេត្ត​កែប បើក​កិច្ចប្រ​ជុំវឌ្ឍនភាព​របស់គណៈ​កម្មាធិការ​គ្រប់គ្រងមណ្ឌ​ល​អភិវឌ្ឍន៍ធនធានមនុស្សខេត្ត

ថ្ងៃពុធ ទី ២៦ មេសា ២០១៧​
99

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ នៅមណ្ឌលអភិវឌ្ឍធនធានមនុស្សខេត្តកែប បានរៀបចំកិច្ចប្រជុំវឌ្ឍនភាព របស់គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍធនធានមនុស្សខេត្ត ដើម្បីតាមដាន ត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមានក្នុងការអនុវត្ត ការងារពាក់ព័ន្ធការអភិវឌ្ឍសមត្ថភាព ក្រោមអធិបតីភាពលោក សោម ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានគណកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍធនធានមនុស្សខេត្ត។

សូមជម្រាបផងដែរថា កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈមួយចំនួនដូចជា ៖
១-របាយការណ៍ស្ដីពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ របស់គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត
២-ត្រៀមរៀបចំសិក្ខាសាលាស្ដីពី ការលើកកម្ពស់សមធម៌សង្គម និងបរិយាប័ន្ននៅថ្នាក់ក្រោមជាតិ
៣-ត្រៀមរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
៤-បញ្ហាផ្សេងៗ
ដោយមានសមាសភាពចូលរួមពី គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍធនធានមនុស្សខេត្ត និងក្រុមការងារបច្ចេកទេសរបស់មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សសរុបចំនួន ១០រូប បានចូលរួមនៅសាលប្រជុំខេត្ត៕

 

បញ្ចេញយោបល់