ព្រឹត្ដិការណ៍មហោស្រពពិព័រណ៍ វិទ្យាសាស្ដ្រកម្ពុជា លើកទី១៣ នឹងប្រព្រឹត្ដទៅ នៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ អគា A B និងC ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ម៉ោង៦:០០ល្ងាច។
មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាលើកទី១៣នេះ ត្រូវបានរៀបចំឡើង ដោយក្រសួងអប់រំ យុវជន និងកីឡា អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា និងអង្គការស្ទីមកម្ពុជា ដើម្បីផលិត និងបង្ហាញ ជាពិសេសចំណាប់អារម្មណ៍នៅក្នុងមហោស្រព ដែលពោរពេញដោយការអប់រំនៅក្នុងប្រទេស ហើយជាកត្តាជួយជំរុញយុវជនកម្ពុជា ឱ្យមានការសម្រេចចិត្ត និងបន្តអាជីពក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM) ។
ក្នុងឱកាសនោះ ទស្សនិកជន នឹងបានឃើញសិស្សានុសិស្សមកពីប្រទេសផ្សេងៗគ្នាបង្ហាញពិសោធន៍ដែលទើបតែរកឃើញថ្មីៗ ដោយអ្នកស្រាវជ្រាវក្នុងមុខវិជ្ជា STEM ។ វាគ្មិនរបស់យើងម្នាក់ ឈ្មោះលោកបណ្ឌិត Sheikh Muszaphar Shukor គឺជាអវកាសយានិក ជនជាតិម៉ាឡេស៊ី ក៏ត្រូវបានអញ្ជើញមកចូលរួមផងដែរ។
នាថ្ងៃសៅរ៍ ទី២៩ ខែមេសា វេលាម៉ោង ២:០០រសៀល លោកបណ្ឌិត Sheikh Muszaphar Shukor នឹងជជែកពិភាក្សាពីបទពិសោធន៍របស់លោក នៅក្នុងដំណើរលើលំហអាកាស និងការស្រាវជ្រាវផ្សេងៗទៀតនៅក្នុងយានអវកាស។ ការបង្ហាញផ្ទាល់នេះ នឹងនាំមកនូវការសាកល្បងនៅលើវេទិកា ព្រមទាំងមានភាពភ្ញាក់ផ្អើលផ្សេងៗជាបន្តបន្ទាប់ទៀត ។ ឱកាសដ៏ពិសេសនេះ សាធារណជនអាចចូលរួមទស្សនាមហោស្រពនេះដោយសេរីឥតបង់ថៃ្ល។ សូម ចូលរួម ទាំងអស់គ្នា ក្នុងព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ !!