នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជូនសាធារណជនថា មេដឹកនាំគឺជាអ្នកកាច់ចង្កូត ប្រទេសជាតិ។
លោក សុខ ឥសាន បានបញ្ជាក់បន្ថែមទៀតថា បើជ្រើសរើសបានមេដឹកនាំល្អប្រទេសជាតិ នឹងមាន សន្តិភាព មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍរីកចំរើន ប្រជាជនមានជីវភាពធូធារសុខសប្បាយ ។
បើជ្រើសរើសបានមេដឹកនាំមិនល្អប្រទេសជាតិ គ្មានសេចក្តីសុខ គ្មានសន្តិភាព គ្មានស្ថេរភាពនយោបាយ សេដ្ឋកិច្ចមិនរីកចំរើន ជីវភាពរស់នៅរបស់ប្រជាជនខ្វះខាត អន់ថយ លំបាកវេទនា គ្មានសេចក្តីសុខក្នុងក្រុមគ្រួសារទេ។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាត្រិះរិះ ពិចារណា ជ្រើសរើសយកមេដឹកនាំល្អ ។
មេដឹកនាំល្អ គឺជាមេដឹកនាំ ដែលខិតខំកសាងសន្តិភាព ការពារសន្តិភាព រក្សាសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារការរស់នៅរបស់ប្រជាជន ការពារសិទ្ធិសេរីភាពរបស់ប្រជាជននិងភាពសុខសាន្តរបស់ប្រជាជន ចាត់ទុកប្រជាជនជាម្ចាស់ប្រទេសជាតិ ធ្វើការដើម្បីបំរើប្រជាជន គិតគូផលប្រយោជរបស់ប្រជាជនជាធំ ជាអាទិភាពក្នុងការងារដោះស្រាយ ។
មេដឹកនាំល្អ មានតួយ៉ាងដូចលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកើតចេញពីត្រកូលកសិករ ដឹងសុខទុក្ខកសិករ ហ៊ានបូជាជីវិតដើម្បីស្វែងរកសន្តិភាពជូនប្រទេសជាតិនិងប្រជាជន ប្តូរផ្តាច់ការពារសន្តិភាព ការពារអាយុជីវិតប្រជាជន ការពារមិនឲ្យមានការប៉ុនប៉ងប្តូររបបសព្វថ្ងៃ ដឹងសុខទុក្ខប្រជាជនគ្រប់ពេល ដាច់ខាតមិនទុកឲ្យជនណាបំផ្លាញបានទ្បើយ ៕