បើតំណាងរាស្ត្រមិនចូលខ្លួនតាមការកោះហៅរបស់តុលាកា នឹងមានបទល្មើស បដិសេធក្នុងការចូលខ្លួន

ថ្ងៃអង្គារ ទី ២៥ មេសា ២០១៧​
372

នៅមុននេះបន្តិច លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា តុលាការអាចកោះហៅតំណាងរាស្ត្របាន ហើយបើមិនចូលនៅថ្ងៃកោះហៅក្នុងនាមសាក្សី នោះជាបទល្មើស «បទបដិសេធក្នុងការចូលខ្លួន»!

លោកបានបញ្ជាក់ថា៖

• យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ពុំមានចែងហាមឃាត់មិនអោយមានការកោះហៅ តំណាងរាស្ត្រពីស្ថាប័នតុលាការនោះទេ!
• ជនណាក៏ដោយដែលមិនបានចូលខ្លួនតាមកាលបរិច្ឆេទកោះហៅរបស់ស្ថាប័នតុលាការក្នុងនាមជាសាក្សី នោះជាអំពើល្មើសជាក់ស្តែងដែលមានចែងក្នុងមាត្រា ៥៣៨ «បទបដិសេធក្នុងការចូលខ្លួន» នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា!
• ហេតុនេះតំណាងរាស្ត្រដែលមិនចូលខ្លួនតាមកាលបរិច្ឆេទនៃការកោះហៅរបស់ស្ថាប័នតុលាការ នោះ មានន័យថាកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែងពាក់ព័ន្ធនឹងមាត្រា ៥៣៨ «បទបដិសេធក្នុងការចូលខ្លួន» នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា!
• អភ័យឯកសិទ្ធិសភាមិនអាចការពារតំណាងរាស្ត្រពីការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន ក្នុងករណីប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង បើយោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ។

ចែករំលែក

បញ្ចេញយោបល់