នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញលិខិតផ្លូវការមួយអបអរសាទរ «ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់» ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជារាជរដ្ឋាភិបាល សូមសំដែងការអបអរសាទរជាមួយពិភពលោកទាំងមូល ចំពោះការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ដែលបានប្រព្រឹត្ត ទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ក្រោមប្រធានបទ «បញ្ចប់ជំងឺគ្រុនចាញ់ អភិវឌ្ឍសហគមន៍» ក្នុងគោលបំណងជំរុញ និងបំផុសការយល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម សំដៅរួមចំណែកដល់ការ ថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹងគ្រប់សកម្មភាពទាំងអស់ ដែលបានកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ និងយល់ដឹងកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមជនបទ៕
សូមអានសារលិខិតផ្លូវការទាំងស្រុងដូចខាងក្រោម៖