នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) អញ្ជើញចូលរួមក្នុងកម្មវិធីជួបសំណះសំណាលជាមួយអាជ្ញាធរដែនដី ទាំង៨ភូមិ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
នាឱកាសនោះដែរ ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នឹងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដោយសង្កេតឃើញថាប្រជាជនចំនួន១.២២០គ្រួសារ ដែលមានប្រជាជនសរុបចំនួន៦.១៨៥នាក់ រស់នៅក្នុងសង្កាត់ទាំង៨ភូមិ មានស្រះទឹកចាស់រួមមួយកន្លងដែលមាន ផ្ទៃដីទំហំ១០.០០០ម៉ែត្រការ៉េ កាលពីឆ្នាំ១៩៨៧បាននាំគ្នាជីកដោយកម្លាំងពលកម្មជម្រៅ១ម៉ែត្រ រយៈពេល៣០ឆ្នាំបានកន្លងផុតទៅស្រះនេះរឹងរាក់អស់ទៅហើយ ថ្វីត្បិតតែសង្កាត់ភ្លើងឆេះរទេះពេលនេះនៅក្នុងរាជធានីមែនតែគ្មានបណ្តាញទឹក ទៅដល់នៅឡើយទេ គឺមានតែបណ្តាញអគ្គីសនី ផ្លូវលំក្លាយជាបេតុងដែលជាអំណោយរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ក្រោយពីបានបញ្ជូនក្រុមអ្នកបច្ចេកទេសចុះទៅសិក្សាគូប្លង់រួចមក នៅដើមខែឧសភាខាងមុខនេះក្រុមគ្រឿងចក្រ នឹងទៅជីកស្តារស្រះទឹកនេះជូនដែលមានទំហំ80x40x3=9.600m3 ផ្ទៃដីសរុប10.000m2 ជិកស្តារស្រះទឹក3.200m2។ ដីនៅសល់6.800ម៉ែត្រការ៉េ អាចដាំបន្លែបង្កា ឬសាងសង់សំណង់សាធារណៈ ដូចជាសាលាឆទាន មណ្ឌលសុខភាព មត្តេយ្យសាលា។ល។
លោក ម៉ុង ឫទ្ធីមានសង្ឃឹមយ៉ាងមុតមាំថា ក្រោយពេលជីកស្តារស្រះទឹកនេះរួចរាល់ហើយ ផ្ទៃដីទំហំ១០.០០០ម៉ែត្រការ៉េនេះ នឹងនៅតែជាសម្បត្តិរួមតកូនតចៅជារាងរហូត បើទោះជាដាក់ឈ្មោះថាអំណោយ លោក ម៉ុង ឫទ្ធី តាមសំណើរបស់អាជ្ញាធរដែនដីក៏ដោយ ៕