ភរិយាលោកនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញបំពេញទស្សនកិច្ច នៅសាលាបឋមសិក្សាភ្នំដូនពេញ

ថ្ងៃអង្គារ ទី ២៥ មេសា ២០១៧​
655

 

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន អមដំណើរដោយលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ លោកស្រី ត្រាន់ ង្វៀន ធូ ភរិយានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញទៅទស្សនកិច្ចនៅសាលាបឋមសិក្សាភ្នំដូនពេញ។
ក្នុងដំណើរទស្សនៈកិច្ច គណៈប្រតិភូបានអញ្ជើញទស្សនកិច្ច អគារសិក្សា ២ខ្នង អគារទីចាត់ការ ១ខ្នង និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងសាលា បឋមសិក្សាភ្នំដូនពេញដែលបានមកពីជំនួយឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាល វៀតណាម សរុបជាទឹកប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) ដុល្លារសហរដ្ឋអាមេរិក ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់