មន្ត្រីការពារជាតិអាមេរិកម្នាក់បានប្រាប់ CNN ថា ការវាយប្រហារនៅលើដីគោករបស់កង ទ័ពអាកាសចិន ដែលយន្តហោះទម្លាក់គ្រាប់បែកមានសមត្ថភាពនោះ ត្រូវបានគេដាក់ឱ្យស្ថិតនៅ «ប្រុងជើងការខ្ពស់» កាលពីថ្ងៃពុធ ខណៈពេលដែលអាមេរិកមើលឃើញភស្ដុតាងដែលបញ្ជាក់ថាយោធារបស់ចិនកំពុងរៀបចំដើម្បីឆ្លើយតបទៅនឹងស្ថានភាពដ៏ធ្ងន់នៅកូរ៉េខាងជើង។
មន្ត្រីរូបនេះបាននិយាយថា អាមេរិកក៏បានមើលឃើញយន្តហោះយោធារបស់ចិនជាច្រើន ដែលកំពុងត្រៀមខ្លួនយ៉ាងពេញទំហឹង តាមរយៈការថែទាំកាន់តែខ្លាំង។
មន្ត្រីរូបនោះក៏បានបន្ថែមថា ជំហានថ្មីៗទាំងនេះដែលធ្វើឡើងដោយចិននោះត្រូវបានគេវាយតម្លៃថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បី «កាត់បន្ថយពេលវេលាដើម្បីប្រតិកម្មទៅនឹងហេតុការដែលអាចកើតមានឡើងរបស់កូរ៉េខាងជើង»។
ហេតុការដែលអាចកើតមានបែបនេះអាចរួមបញ្ចូលជាមួយហានិភ័យនៃជម្លោះប្រដាប់អាវុធ ដែលបានបំបែកចេញជាភាពតានតឹងនៅឧបទ្វីបនេះ បានកើនឡើងនៅក្នុងស្ថានភាពនៃការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងជាច្រើនដង។ អាមេរិក និងក្រុងព្យុងយ៉ាងបានបង្កើនវោហារសាស្ត្ររបស់ពួកគេ ដោយក្រោយមកប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារជាមុនដែលធ្វើឡើងដោយកូរ៉េខាងជើងនេះនឹងបណ្តាលឱ្យអាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើម «បំផ្លាញទាំងស្រុងមួយរំពេច»។
ទីក្រុងប៉េកាំងបានព្រួយបារម្ភជាយូរមកហើយ អំពីអស្ថិរភាពកំពុងកើតឡើងនៅក្នុងប្រទេស កូរ៉េខាងជើងនេះ គួរតែរបបនៅក្នុងទីក្រុងព្យុងយ៉ាងដួលរលំ ដោយខ្លាចទាំងការហូរចូលជនភៀស ខ្លួន និងសក្តានុពលនៃការបង្រួបបង្រួមនៅក្រោមរដ្ឋាភិបាលកូរ៉េខាងត្បូងដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាមេរិក។
ចិនក៏បានប្រឆាំងទៅនឹងវត្តមានយោធាអាមេរិកនៅកូរ៉េខាងត្បូងផងដែរ ដោយតវ៉ាប្រឆាំងទៅនឹងការសម្រេចចិត្តរបស់អាមេរិក និងកូរ៉េខាងត្បូងថ្មីៗនេះ ក្នុងការដាក់ពង្រាយប្រព័ន្ធការពារ មីស៊ីល THAAD នេះ។
ដែលបានផ្តល់ទំនាក់ទងជិតស្និទ្ធរវាងសេដ្ឋកិច្ចប្រទេសចិន និងកូរ៉េខាងជើង ដែលក្រុមមន្ត្រីយោធាអាមេរិកបាននិយាយថា ទីក្រុងប៉េកាំងគឺមានសារៈសំខាន់ដើម្បីដោះស្រាយស្ថានភាពកូរ៉េខាងជើង ជាមួយប្រធានាធិបតីលោក Donald Trump ដែលទើបសរសើរប្រធានាធិបតីចិនលោក Xi Jinping ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីទប់ស្កាត់សកម្មភាពរបស់ទីក្រុងព្យុងយ៉ាង។
មន្រ្តីរដ្ឋបាលជាន់ខ្ពស់ជាច្រើនបានប្រាប់ CNN កាលពីថ្ងៃព្រហស្បតិ៍ថា ឥឡូវនេះចិនគឺបានផ្តោតអារម្មណ៍ទៅលើយុទ្ធសាស្រ្តកូរ៉េខាងជើងរបស់រដ្ឋបាលលោក Trump ។
មន្រ្តីរដ្ឋបាលជាន់ខ្ពស់ម្នាក់បាននិយាយថា «គ្មាននរណាម្នាក់គិតថា ចិននឹងដាក់សម្ពាធលើយោធាកូរ៉េខាងជើង ឬនាំយករបបនេះឱ្យលុតជង្គង់ ប៉ុន្តែយុទ្ធសាស្រ្តនេះមើលទៅចិនគឺដើម្បីស្វែង រកដំណោះស្រាយផ្នែកនយោបាយច្រើនជាងអ្វីផ្សេង»។
មន្រ្តីរូបនេះបាននិយាយថា វិធីសាស្រ្តរបស់លោក Trump ត្រូវបានផ្អែកលើការពិនិត្យឡើងវិញដោយមានការប្រុងប្រយ័ត្ននៃកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកកន្លងមក ដើម្បីដោះស្រាយជា មួយកូរ៉េខាងជើង ដោយបានកត់សម្គាល់ថា អំឡុងពេលការវិភាគនៃការបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែងចរចាជាមួយនឹងក្រុមគ្រួសាររបស់លោក Kim នោះ ដែលរឿងមួយបានក្លាយជាការបញ្ជាក់យ៉ាងច្បាស់: «ចិនមិនដែលបញ្ចេញអនុភាពអតិបរមាលើរបបលោកគីម» នោះទេ។
វាត្រូវបានគេប៉ាន់ប្រមាណថា ការធ្វើពាណិជ្ជកម្មសេដ្ឋកិច្ចរបស់កូរ៉េខាងជើងចំនួន ៨៥ ភាគរយគឺពឹងផ្អែកទៅលើចិន។ មន្ត្រីយោធាអាមេរិកបាននិយាយថា ទីក្រុងប៉េកាំងគឺមានសារៈសំខាន់ក្នុងការដោះស្រាយស្ថានភាពរបស់កូរ៉េខាងជើង។
ចិនបានបង្ហាញខ្លួនដើម្បីតបវិញកាលពីថ្ងៃពុធ ដោយអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បាននិយាយថា ទីក្រុងប៉េកាំងមាន «ការព្រួយបារម្ភជាខ្លាំង» អំពីសកម្មភាពមីស៊ីល និងនុយក្លេអ៊ែរថ្មីៗនេះរបស់កូរ៉េខាងជើង ខណៈពេលដែលការលើកសរសើរក្នុងពេលដំណាលគ្នាលើវិធីសាស្រ្តរបស់ក្រុងវ៉ាស៊ីនតោនទៅលើបញ្ហានេះ។
លោក Lu បាននិយាយថា «ក្រុមមន្រ្តីអាមេរិកពិតជាបង្កើតការនិយាយបែបស្ថាបនា និង វិជ្ជមានមួយចំនួន… ដូចជាការប្រើប្រាស់អ្វីដែលជាមធ្យោបាយសន្តិភាពដែលអាចធ្វើទៅបានដើម្បី ដោះស្រាយបញ្ហានុយក្លេអ៊ែរ នៅឧបទ្វីប (កូរ៉េ)។ នេះតំណាងឱ្យទិសដៅទូទៅមួយដែលយើងជឿថា ជាការត្រឹមត្រូវ និងគួរត្រូវបានប្រកាន់ភ្ជាប់»។
ប៉ុន្តែមន្រ្តីរដ្ឋបាលជាន់ខ្ពស់ម្នាក់បានព្រមានថា យុទ្ធសាស្រ្តចិនកណ្ដាលគឺនៅតែកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង ហើយថា «មានដំណាក់កាលជាច្រើនបន្ថែមទៀតដើម្បីដំណើរការ»៕
ប្រភព : CNN ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧