ការវាយប្រហាររបស់ភេរវករកាលពីថ្ងៃព្រហស្បតិ៍អាចជួយដល់ការបោះឆ្នោតប្រធានាធិបតីកាលពីម្សិលមិញ ពេលនោះស្ថាប័ននៃការស្រាវជ្រាវមួយបង្ហាញឱ្យឃើញថា ក្តីសង្ឃឹមទាំងអស់នោះអាចក្លាយជាការពិតបាន។
ការវាយប្រហាររបស់ភេរវករ អាចធ្វើឱ្យមានការគាំទ្រកើនឡើងសម្រាប់បក្សប្រកាន់ស្តាំនិយម កើនឡើង ១ ឬ ២ ពិន្ទុ នេះបើយោងតាមការសិក្សាបានរកឃើញ។ ក៏ប៉ុន្តែការសិក្សាខ្លះទៀតបានរកឃើញថា អំពើភេរវកម្មអាចកាន់តែធ្វើឱ្យកើនឡើងនូវការបែកប៉ូលជាពីរ។
ការសិក្សាស្រាវជ្រាវក៏បានបង្ហាញផងដែរថា ផលប៉ះពាល់ពីអំពើភេរវកម្មទៅលើការបោះឆ្នោតមានទំហំធំ ហើយវាក៏មានស្ថានភាពស្មុគស្មាញផងដែរ។
ការប្រែប្រួលមានទំនោរទៅរកបក្សប្រកាន់ស្តាំនិយម
អំពើភេរវកម្មវាមានឥទ្ធិពលទៅលើទង្វើ និងឥរិយាបថរបស់មនុស្សរាប់លាននាក់ ការបង្កើតឱ្យមានអំពើភ័យខ្លាចចេញពីការវាយប្រហារនាពេលអនាគត អំពើភេរវកម្មក៏បានជះឥទ្ធិពលទៅលើអ្នកមិនបានទទួលពីអំពើហិង្សាដែលបានកើតឡើងលើខ្លួននៅគ្រាដំបូង។ ការភ័យខ្លាចនោះនាំឱ្យប្រជាជនផ្តោតការយកចិត្តទុកដាក់លើសន្តិសុខកាន់តែមានអាទិភាពខ្ពស់ ដើម្បីស្វែងរកឱ្យអាជ្ញាធរចេញមុខដើម្បីរៀបចំសណ្តាប់ធ្នាប់ក៏ដូចជាការវាយតម្លៃឡើងវិញថា តើជនណាអាចជាអ្នកបង្កការគំរាមកំហែងនៅក្នុងសង្គម។
អ្នកស្រាវជ្រាវទាំងនោះ បានស្វែងយល់អំពីផលប៉ះពាល់នេះតាមរយៈការពិនិត្យទៅលើស្ថានភាពដែលបានកើតឡើងដ៏យូរអង្វែងនៅអ៊ីស្រាអែល។
តាមការសិក្សាស្រាវជ្រាវរបស់លោក Claude Berrebi នៃក្រុមហ៊ុន RAND Corp និង លោក Esteban F Klor នៃសកលវិទ្យាល័យ Hebrew បានរកឃើញថា នៅពេលមានតំបន់ណាមួយរងការវាយប្រហារពីអំពើភេរវកម្មបីខែមុនការបោះឆ្នោត ពេលនោះនៅក្នុងតំបន់នោះមានទំនោរទៅរកបក្សប្រកាន់ស្តាំនិយមជាមធ្យម ១.៣ ពិន្ទុ។
ផលប៉ះពាល់នោះកាន់តែធ្ងន់ធ្ងរទៅទៀតនៅតាមបណ្តាផ្នែកនៃប្រទេសដែលមិនបានទទួលបទពិសោធន៍ពីការវាយប្រហារនោះ។ តំបន់ដែលមានអ្នកបោះឆ្នោតងាកទៅរកស្តាំនិយមមានទំនោរទៅរកការគំាទ្របន្ថែមសម្រាប់បក្សប្រកាន់ស្តាំនិយម ក៏ប៉ុន្តែអ្នកដែលប្រកាន់ឆ្វេងនិយម ដែលរស់នៅក្នុងតំបន់នោះកាត់បន្ថយការគំាទ្ររបស់ពួកគេសម្រាប់បក្សប្រកាន់ស្តាំនិយម។
បើទោះបីជាការប៉ះពាល់ទាំងអស់នោះកើតមានឡើងនៅក្នុងរយៈពេលខ្លី ឬវែងក៏ដោយ ពួកគេអាចធ្វើឱ្យស្ថានការណ៍នយោបាយបែកបាក់កាន់តែធ្ងន់ទៅ ដែលធ្វើឱ្យរឿងនយោបាយកាន់តែមានភាពជ្រុលនិយម។
ជាការពិបាកដើម្បីនិយាយថា តើអ្នកដែលរស់នៅក្នុងតំបន់ដែលទទួលរងផលប៉ះពាល់នោះអាចឈានទៅធ្វើការសម្រេចចិត្តក្នុងការបោះឆ្នោតនៅបារំាងយ៉ាងម៉េច។
មានអ្នកបោះឆ្នោត ១០ លាននាក់ដែលរស់នៅក្នុងតំបន់ដែលគេចាត់ទុកថា ទីប្រជុំជនក្រុងប៉ារីសដែលមាន ១. ៣៥%នៃអ្នកបោះឆ្នោតទាំងនោះអាចធ្វើឱ្យមានភាពខុសប្លែកបាន ក៏ប៉ុន្តែមានប្រជាជន ៥៦ លាននាក់ដែលរស់នៅក្រៅទីក្រុងប៉ារីស។
ការវាយប្រហារដែលត្រូវបានគេបង្ហាញអត្តសញ្ញាណ
នេះជាវិធីមួយផ្សេងទៀត ដែលភេរវកម្មអាចធ្វើឱ្យមានការប្រែប្រួលនយោបាយតាម រយៈការធ្វើឱ្យមនុស្សកែប្រែនូវទស្សនៈរបស់ពួកគេ ក៏ដូចជានៅក្នុងសង្គមផងដែរ។
ស្ថានភាពចំពោះអំពើភេរវកម្ម ដែលកើតមានឡើងនោះធ្វើឱ្យមានកើនឡើងនូវការគាំទ្រចំពោះនយោបាយជ្រុលនិយមតាមវិធីជាច្រើន នេះបើយោងតាមការសិក្សាមួយនៅឆ្នាំ ២០០៥ ដឹកនាំដោយលោក Daphna Canetti-Nisim ដែលជាអ្នកសិក្សាផ្នែកចិត្តសាស្រ្តនយោបាយនៅសកលវិទ្យាល័យ Maryland។ ឧទាហរណ៍ វាបង្កើនឱ្យមាននូវស្ថានភាពជា សត្រូវចំពោះជនអំបូរភាគតិច។ ខណៈដែលផលប៉ះពាល់នេះវាមានស្ថានភាពធ្ងន់ធ្ងរណាស់នៅពេលដែលមនុស្សដែលមានការពាក់ព័ន្ធទៅនឹងអំបូរភាគតិចនោះ ដែលទាក់ទងទៅនឹងការវាយប្រហារ ដែលស្ថានភាពនេះវាអាចបង្កើតឱ្យមាននូវស្ថានភាពមួយផ្សេងទៀត។
ប្រជាជនដែលទទួលរងការឈឺចាប់ពីអំពើភេរវកម្មនេះមានអារម្មណ៍ថា ទទួលការគំរាមកំហែង និងងាយរងគ្រោះចំពោះអំពើភេរវកម្ម នេះបើយោងតាមការសិក្សាដែលបានរកឃើញ។
ផលប៉ះពាល់ផ្នែកចិត្តសាស្រ្តនេះធ្វើឱ្យពួកគេមើលឃើញអ្នកខាងក្រៅថា ជាគំរាមកំហែង។ ស្ថានភាពនេះជាការគាំទ្រដល់លោកស្រី Le Pen ដែលមានទស្សនៈបែបការប៉ះទង្គិចគ្នារវាងជនស៊ីវិលនៅក្នុងនិន្នាការនៃការបម្រែបម្រួលផ្នែកមនុស្សសាស្រ្ត។
អំពើភេរវកម្មក៏ជាការបង្កើនផងដែរសម្រាប់ការអនុវត្ត និងបទបញ្ជាទាំងឡាយដល់ការគ្រប់គ្រងបែបមិនមានប្រជាធិបតេយ្យ ជាពិសេសផ្តោតទៅលើជនអំបូរភាគតិច នេះបើយោងទៅតាមការសិក្សា។
លោកស្រី Le Pen បានសន្យាថា ដាក់ការរឹតត្បិតដល់អន្តោរប្រវេសន៍ដែលអ្នករិះគន់ រដ្ឋាភិបាលបានហៅថា ភាពគ្មានប្រជាធិបតេយ្យ ឬអំណាចផ្តាច់ការ៕
ប្រភព: AFP ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧