សាលាខេត្តកណ្តាល រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០១៧ ក្រោមអធិបតីភាព លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ដែលមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងតាខ្មៅ មន្ត្រីពាក់ព័ន្ទ និងកម្មការ កម្មការិនីសរុបចំនួន ១០០០ នាក់។
សូមជម្រាបផងដែរថា គោលបំណងក្នុងការរៀបចំពិធីនេះ ដើម្បីរំលឹកឡើងវិញពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ចលនាកម្មករអន្តរជាតិ ដែលបានធ្វើការទាមទារសិទ្ធិសេរីភាព និងស្ថានភាពរស់នៅរបស់កម្មករ និយោជិត ឱ្យមានកាន់តែប្រសើរឡើង។
លោក ម៉ៅ ភិរុណ ក៏បានផ្តាំផ្ញើរដល់បង ប្អូន កម្មការ កម្មការិនី ត្រូវខិតខំ និងពង្រឹងសមត្ថភាពជំនាញ និងចំណេះដឹងបន្ថែមទៀត ដើម្បីដណ្តើមការងារបានកាន់តែច្រើន និយោជក និងនិយោជិតត្រូវរស់នៅដោយសន្តិភាពពេលមានបញ្ហា ត្រូវដោះស្រាយតាមនីតិវិធីច្បាប់ ពិសេសច្បាប់ស្តីពីការងារ។ ក្នុងឱកាសនេះដែរ លោកបានឧបត្ថម្ភ ដល់កម្មករ កម្មការិនី ចំនួន ១.០០០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង ០១ និងថវិកា ៣ម៉ឺន រៀល៕