បើទោះបីឃុំប្រាសាទ ស្ថិតនៅឆ្ងាយនិងជួបប្រទះទឹកលិចនារដូវវស្សាក៏ដោយ ក៏ឃុំមួយនេះមានការអភិវឌ្ឍដូចបណ្ដាឃុំផ្សេងៗទៀតនៅក្នុងស្រុកស្អាងដែរ

ថ្ងៃអាទិត្យ ទី ២៣ មេសា ២០១៧​
205

ក្នុងឳកាសជួបជាមួយសមាជិកសមាជិកាបក្សឃុំប្រាសាទ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៧នេះ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្អាង លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន បានមានប្រសាសន៍ លើកឡើងថាអាស្រ័យដោយមានគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា នៅតាមណ្ដាខេត្ត ក្រុង ស្រុក និងនៅតាមបណ្ដាឃុំទូទាំងប្រទេស បច្ចុប្បន្ននេះ ទទួលបានការអភិវឌ្ឍន៍ប្រែមុខមាត់ថ្មី តាមរយៈការជួយឧបត្ថម្ភ ពីរាជរដ្ឋាភិបាល និងមួយផ្នែកទៀតតាមរយៈ ការជួយជ្រោមជ្រែងអំពីក្រុមការងារថ្នាក់ជាតិចុះជួយឃុំ ព្រមទាំសប្បុរសជននានា ដោយឃុំនិមួយៗទទួបាននូវ សមិទ្ធិផលជាច្រើនដូចជា ប្រព័ន្ធគមនាគមន៍ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងការតភ្ជាប់ ចរន្ដអគ្គីសនីសំរាប់ប្រជាពលរដ្ឋប្រើប្រាស់ជាដើម ។

ដែលទាំងអស់នេះហើយគឺជាការ  គិតគូរសុខទុកជីវភាព រស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងមានចក្ខុវិស័យច្បាស់ លាស់របស់ប្រមុខ រដ្ឋាភិបាលកម្ពុជា ជាពិសេសការជួយជ្រោមជ្រែងឧបត្ថម្ភពីក្រុមការចុះជួយឃុំ សំរាប់បំរើផលប្រយោជន៍ ជូនប្រពលរដ្ឋ ដែលជាចំណែកមួយដ៏សំខាន់ បង្កនូវភាពងាយស្រួលជូនប្រជាពលរដ្ឋ ធ្វើដំណើរ ធ្វើបុណ្យទៅ តាមទំនៀមទំលាប់និងបង្កភាព ងាយស្រួលដល់ការធ្វើដំណើររបស់ សិក្សានុសិស្ សទៅរៀនសូត្រ មិនមានការលំបាកនៅរដូវវស្សាដូចពេលកន្លងមកនោះឡើយ។

លោកប្រធាន គណៈពង្រឹងស្រុកស្អាង បានផ្ដាំផ្ញើរដល់ គណៈកម្មាការបក្សឃុំក្រុមប្រឹក្សាឃុំ និងសមាជិក សមាជិកាបក្ស ទាំងអស់ត្រូវបំពេញការងាររបស់ខ្លួនឪ្យបានល្អ ដើម្បីបង្កើនប្រជាប្រិយភាពនិងការផ្ដល់ជំនឿ ទុកចិត្តពីប្រជាពលរដ្ឋ និងជៀសវាងដាច់ខាតប្រព្រឹត្តអំពើខុសឆ្គង បាតុភាពអសកម្មទាំងឡាយណា ដែលបង្កនូវមន្ទិលសង្ស័យថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ពិសេសបេក្ខភាពឈរឈ្មោះរបស់ក្រុមប្រឹក្សាឃុំ ត្រូវផ្សារភ្ជាប់ទំនាក់ទំនងក្នុងជួរបក្ស និងមហាជន ស្វែងយល់ ជួយដោះស្រាយរាល់បញ្ហានិងសំណូមពរ របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលគ្រប់អាយុបានចុះឈ្មោះបោះឆ្នោតនៅទូទាំងស្រុកស្អាងមាននៃខេត្តកណ្ដាលមាន ចំនួន ១សែន១ម៉ឺន៧ពាន់នាក់ស្មើនឹង៨០% នៃប្រជាពលរដ្ឋសរុបចំនួន១សែន៤ម៉ឺន៦នាក់ ដោយឡែក ប្រជាពល រដ្ឋនៅឃុំប្រសាទដែលបានចុះឈ្មោះបោះឆ្នោតមានចំនួន២៨០៣នាក់ ស្មើនិង៧៨% នៃចំនួនប្រជាជនដែល គ្រប់អាយុចំនួន៣៥៩៥នាក់ ហើយក្នុងនោះដែរសមាជិ កគណបក្សប្រជាជនកម្ពុជាឃុំ បានទៅចុះឈ្មោះ បោះឆ្នោតមានចំនួនសរុប២១៥៧នាក់ ស្មើនិង៧៧% នៃប្រជាជនដែលបានចុះឈ្មោះបោះឆ្នោត៕

ចែករំលែក

បញ្ចេញយោបល់