សកម្មភាពលោកបានបង្ហាញច្បាស់លាស់ក្នុងវីដេអូ និងឯកសារខាងក្រោមនេះ៖
១.នៅពេលលោក ឡុង រី ប្រាប់មន្រ្តីសន្តិសុខពន្ធនាគារច្រកចូលថា លោកជាសហការី តើហេតុអ្វីលោកមិនប្រកែក ហើយបង្ហាញប្រាប់ថាលោកជាអ្នកសារព័ត៌មានចង់ចូលជាមួយប្រតិភូគណបក្សសង្គ្រោះជាតិ?
២.លោកបានសរសេរចុះក្នុងសៀវភៅថាជា”ជំនួយការ” ទៀត ហេតុអ្វីមិនសរសេរថាជា “អ្នកសារព័ត៌មាន”?
ផ្ទុយទៅវិញ លោកបានដើរចូលក្នុងក្របខ័ណ្ឌជាជំនួយការ និងមានអាកប្បកិរិយាបិទបាំងអត្តសញ្ញាណខ្លួនទៅទៀត!
សកម្មភាពនេះ គឺបង្ហាញច្បាស់អំពីចេតនាបន្លំខ្លួនដើម្បីបានចូលទៅក្នុងពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ!
សូមលោក ចូលខ្លួនទៅតាមការកោះរបស់តុលាការដើម្បីឆ្លើយការពារខ្លួន នោះវាផ្តល់ផលប្រយោជន៍ជាងលោកខំនិយាយដោះខ្លួនតាមសារព័ត៌មាននោះ!
ទោះលោកមិនចូល ក៏តុលាការនឹងបន្តនីតិវិធីរបស់ខ្លួន ដើម្បីមានចំណាត់ការលើរឿងនេះដែរ!
សូមជ្រាបអោយច្បាស់លោក!
ប្រភព៖ មន្ត្រីអ្នកច្បាប់