លោក សុខ ឥសាន៖ បក្សទេវតា គឺជាបក្ស សន្តិភាព និងអភិវឌ្ឈន៍

ថ្ងៃសៅរ៍ ទី ២២ មេសា ២០១៧​
156

 

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ លោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា

តាមប្រវត្តិសាស្ត្រជាក់ស្តែង បក្សទេវតាបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីស្វែងរកសន្តិភាព ជូនជាតិមាតុភូមិ តាំងពីប្រទេសមានសង្គ្រាម ឆ្លងកាត់របបប្រល័យពូជសាសន៏ និងសង្គ្រាមផ្ទៃក្នុង រហូតធ្វើឲ្យខ្មែរក្រហមរលំរលាយទាំងស្រុងក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោហ៊ុន សែន ។នេះគឺជាមនុញ្ញផលដែលមិនអាចកាត់ថ្លៃបានដោយសារស្នាដៃរបសបក្សទេវតា។ ដូច្នេះហើយបានជាគណបក្សនេះត្រូវបាន ប្រជាជនបគោរព ជឿជាក់ដូចបក្សដូចទេវតា ។ ទេវតា តំណាងឲ្យភាវៈល្អ មានមេត្តាធ៌ម និងករុណាធ៌មជានិច្ច ទោះមនុស្ស សត្វ យក្ស កម្ភ័ន្ធក៏អាចរស់នៅជាមួយទេវតាបានគ្រប់ពេល គ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពនៃសង្គម ។ ទេវតា មិនដែលធ្វើបាប ប្ញ ធ្វើទុក្ខបុកម្នេញអ្នកណាទ្បើយ ។ មានតែភាវៈអាក្រក់ទេដែលតែងតែតាមព្យាបាទមួលបង្កាច់ ទេវតានោះ ។ តែទោះជាយ៉ាងណាក៏ទេវតាតែងតែសណ្តោសប្រណីយ៏ជានិច្ចចំពោះបណ្តាអ្នកណាដែលមាននិស្ស័យ ។ ចំពោះអ្នកអត់និស្ស័យដែលប្រោសមិនរួច វាអាស្រ័យលើអំពើរបស់សាម៉ីជនផ្ទាល់ ទុកតាមយថាកម្មទៅចុះ ។
អ្នកដែលប្រមាថទេវតា ទទួលផលកម្មតាមអំពើប្រមាថរបស់ខ្លួន កុំខឹងទេវតាអី គឺមកពីកម្មខ្លួនឯងទេ៕

 

 

ចែករំលែក

បញ្ចេញយោបល់