លោក សុខ ឥសាន៖ មិនមែនជាការបំភិតបំភ័យទេ តែជាការនិយាយការពិត

ថ្ងៃសៅរ៍ ទី ២២ មេសា ២០១៧​
217

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ លោក សុខ ឥសានអ្នកនាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើងថា មិនមែនជាការបំភិតបំភ័យទេ តែជាការនិយាយការពិត ដែលមាន​ខ្លឹមសារ​ដូចតទៅ៖

វាមិនមែនជាការបំភិតបំភ័យអីទេ គ្រាន់តែនិយាយថា បើសិនជាគណបក្សប្រជាជនកម្ពុជា មិនកាន់​អំណាច មិនប្រាកដថាសន្តិភាពត្រូវបានធានាបានស្ថិតស្ថេរនោះទេ ។ វាជាការពិតហើយ សន្តិភាព មិន​មែន​​ជាការ​លេងសើចទេ វាជាការស្លាប់រស់របស់ជាតិនិងប្រជាជន កន្លងទៅ ដោយសារ​តែ​មើលស្រាល ។

លោក សុខ ឥសាន បានបញ្ជាក់បន្ថែមថា សន្តិភាពនេះហើយបានជា​ប្រទេសជាតិ​ធ្លាក់ទៅ​ក្នុងប្រវត្តិ​សាស្ត្រ​មួយមានមហន្តរាយធ្ងន់ធ្ងររកអ្វីប្រៀបគ្មាន។ ទម្រាំរកបាន​សន្តិភាពមក​វិញ​តើត្រូវ​ចំណាយ​​ធន​ធាន​​អស់ប៉ុន្មាន ? ប្រវិត្តុសាស្ត្រជាក់ស្តែងបានបញ្ជាក់ច្បាស់ហើយ។ ដូច្នេះ គ្រាន់តែនិយាយ​ពីការ​ថែរក្សា​​​សន្តិភាព គ្មានអ្វីថាបំភិតបំភ័យ នោះទេ។ ពីព្រោះ គណបក្សផ្សេង មិនមាន​នយោបាយ​សន្តិភាព ដូចគណបក្សប្រជាជនកម្ពុជាទេ មានតែចងកំហឹង ការសងសឹក ការគុំគួន ការចងអាឃាដ មិនខុស​អីនឹងនយោបាយអាប៉ុលពតនោះទេ ។ តើការការពារសន្តិភាព ជាការគំរាមកំហែង ប្ញុ ជាការបំភិតបំភ័យ ប្ញុ  ?  ចុះ អ្នកឯងនាំគ្នានិយាយពីការផ្លាស់ប្តូរៗនោះ ជាការរកសន្តិភាព ប្ញ រកសង្គ្រាម ??

ចែករំលែក

បញ្ចេញយោបល់