នៅសាលាសង្កាត់ផ្សារថ្មីទី១ នាល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ក្រុមកាកបាទក្រហមកម្ពុជា សង្កាត់ផ្សារថ្មីទី១ ដឹកនាំដោយ លោកស្រី ស៊ី តូន ប្រធានក្រុម បានរៀបចំពិធីសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ចាស់ជរាមានជីវភាពខ្វះខាត សរុបចំនួន៣០គ្រួសារដែលបានជ្រើសរើសមកពីភូមិចំនួន១១ នៃសង្កាត់ផ្សារថ្មីទី១។
នាឱកាសនោះ លោកស្រីប្រធានក្រុម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតាលោកយាយ បងប្អូនទាំងអស់ ព្រមទាំង អំពាវនាវឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន។
អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ៣០គីឡូក្រាម និងថវិកាចំនួន១ម៉ឺនរៀលផងដែរ៕