ក្រសួងឧស្សាហកម្ម​ និងសិប្បកម្ម​ បង្ហាញលទ្ធផល​ នៃកម្មវិធីស្ទាបស្ទង់​មតិភ្នែក​មហាជន​ ដែលត្រូវរៀបចំធ្វើនៅរៀងរាល់ឆមាសនីមួយៗ

ថ្ងៃសុក្រ ទី ២១ មេសា ២០១៧​
345

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានផ្តួចផ្តើម គំនិតរៀបនូវកម្មវិធីស្ទាបស្ទង់មតិមួយ ដែលមានឈ្មោះថា «កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជន របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម» ដែលត្រូវរៀបចំ ធ្វើនៅរៀងរាល់ឆមាសនីមួយៗ។

លោកទេសរដ្ឋមន្ត្រីបានឲ្យដឹងថា កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជននេះ​ គឺជាការបោះឆ្នោតផ្តល់​មតិ​ដោយសម្ងាត់ និងយុត្តិធម៌ របស់មន្រ្តីរាជការក្រោមឱវាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅលើការងារដឹកនាំ គ្រប់គ្រង និងការបំពេញការងារ របស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម​ និងសិប្បកម្ម ដោយធ្វើឡើងក្នុងស្មារតីចូលរួមចំណែកក្នុងគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អរបៀបរបបធ្វើការងារ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពស្របតាមអនុសាសន៍​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែក្រើនរំឭកជាប្រចាំឲ្យមន្រ្តីរាជការគ្រប់ស្ថាប័ន ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងវះកាត់។

លទ្ធផល​នៃការស្ទង់មតិនេះ នឹងជួយដាស់ស្មារតីដល់មន្រ្តីរាជការគ្រប់រូប ឲ្យមើលឃើញពីកំហុសឆ្គងរបស់ខ្លួន ក្នុងការអនុវត្តការងារ​ជាមួយមន្ត្រីក្រោមឱវាទ ហើយត្រូវធ្វើការកែប្រែ ឲ្យបានជាបន្ទាន់ទាំងអត្តចរិត និងសីលធម៌ ធ្វើយ៉ាងណាឲ្យការបំពេញការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសេចក្តីថ្លៃថ្នូ ជៀសវាងការថ្នាំងថ្នាក់ពីមន្រ្តីថ្នាក់ក្រោម ដែលអាចឈានទៅដល់ការវៈកាត់ នៅពេលណាមួយ។

ខាងក្រោមនេះ ជាលទ្ធផលនៃការស្ទាបស្ទង់មតិភ្នែកមហាជនរបស់ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម សម្រាប់ឆមាសទី២ នៃឆ្នាំ២០១៦៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ចែករំលែក

បញ្ចេញយោបល់