រដ្ឋមន្រ្តីក្រសួងរ៉ែ ស្នើឲ្យត្រួតពិនិត្យបច្ចេកទេសសុវត្ថិភាពនៅតាមស្ថានីយ៍ប្រេងសាំង

ថ្ងៃព្រហស្បតិ៍ ទី ២០ មេសា ២០១៧​
179

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលស្នើឲ្យអភិបាលរាជធានីខេត្តដាក់ផែនការត្រួតពិនិត្យបច្ចេកទេសសុវត្ថិភាពដើម្បីបង្ការហានិភ័យនៅតាមស្ថានីយ៍ប្រេងសាំង ក្នុងគោលដៅរក្សាសន្តិសុខក្នុងមូលដ្ឋាន។

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលស្នើឲ្យមានការចុះពិនិត្យ និងវាយតម្លៃចំពោះ ស្ថានីយទាំងឡាយណាដែលពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងតម្រូវឲ្យម្ចាស់ធ្វើការកែ សម្រួលស្ថានីយរបស់ខ្លួន ស្របតាមសារាចរស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ទនៈ ឧស្ម័នឥន្ទនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ទនៈផងដែរ។

ក្រសួងរ៉ែ និងថាមពល បានណែនាំឲ្យអភិបាលរាជធានីខេត្តនៅទូទាំងប្រទេស ចុះពិនិត្យតាមដាន ផ្អាក និងទប់ស្កាត់រាល់សកម្មភាពសាងសង់ស្ថានីយ៍ប្រេងឥន្ទនៈ ឧស្ម័នឥន្ទនៈ និងស្ថានីយ៍រួមប្រេង និងឧស្ម័នឥន្ទនៈថ្មី ដែលពុំមានលិខិតបញ្ជាក់បច្ចេកទេសសុវត្ថិភាពនៃការបង្កើតស្ថានីយ ពីក្រសួងរ៉ែ និងថាមពល និងណែនាំឲ្យមកដាក់ពាក្យស្នើសុំលិខិតបញ្ជាក់បច្ចេកទេសសុវត្ថិភាព នៅតាមមន្ទីររ៉ែ និងថាមពលរាជធានីខេត្តជាមុនសិន៕

 

 

បញ្ចេញយោបល់