នៅជុំទី១ នៃការបោះឆ្នោតប្រធានាធិបតីបារាំងតិចជាងមួយសប្តាហ៍ ចាប់ពីឥឡូវនេះ ការប្រែប្រួលផ្នែកទីផ្សារកំពុងតែកើនឡើងយ៉ាងខ្លាំង។ ខណៈដែលទីផ្សារនៅតែមានក្តីបារម្ភ ដោយសារតែបេក្ខជនស្តាំនិយម លោកស្រី Marine Le Pen ឬបេក្ខជនឆ្វេងនិយម លោក Jean-Luc Melenchon កាន់តែមានសន្ទុះខ្លាំងឡើង ទីបំផុតអ្នកវិនិយោគទុនរំពឹងពីជ័យជំនះរបស់បេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនទាំងពីរ។
នេះគឺជាសូចនាករដ៏សំខាន់ដែលត្រូវឃ្លាំមើល៖ សោហ៊ុយនៃបំណុលដែលរដ្ឋាភិបាលបារាំងជំពាក់ ការដែលចំណាយទៅលើមូលប័ត្ររបស់ខ្លួន ដែលគេស្គាល់ថា OATs ដែលទំហំទឹកប្រាក់ប្រហាក់ប្រហែលគ្នាទៅនឹងប្រទេសអាល្លឺម៉ង់ ដោយបានឆ្លុះបញ្ចាំងពីស្ថានភាពរបស់ពួកគេ ថាជាប្រទេសមួយក្នុងចំណោមដែលមានសុវត្ថិភាពបំផុតចំពោះបំណុលរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ នាពេលថ្មីៗនេះទំនាក់ទំនងនេះបានចាប់ផ្តើមបែកបាក់ គឺចាប់តាំងពីចុងឆ្នាំ២០១៦ ការដែលបារាំងចំណាយលើមូលប័ត្ររបស់ខ្លួនរយៈពេល១០ ឆ្នាំ បានកើនឡើងយ៉ាងគំហុក ដែលប្រហាក់ប្រហែលទៅនឹងប្រទេសអាល្លឺម៉ង់។
កាលពីខែកុម្ភៈ ទំនាក់ទំនង OAT/Bund បានឈានទៅដល់កម្រិតខ្ពស់បំផុតរបស់ខ្លួន ចាប់តាំងពីពាក់កណ្តាល់ឆ្នាំ២០១២ ចំពេលដែលថ្ងៃអាក្រក់បំផុតនៃវិបត្តិតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ។
លោក David Owen ប្រធានសេដ្ឋកិច្ចវិទូផ្នែកហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនៅឯ Jefferies បាននិយាយថា អ្នកវិនិយោគទុនមានក្តីបារម្ភយ៉ាងខ្លាំងអំពីការបោះឆ្នោតនៅបារាំងចាប់តាំងពីចុងឆ្នាំមុន នៅពេលដែលអ្នកវិនិយោគទុនជប៉ុនមួយចំនួនបានចាប់ផ្តើមគិតទៅលើការកាន់កាប់ភាគហ៊ុនដែលទាក់ទិននឹងស្ថានភាពនយោបាយនៅក្នុងប្រទេសបារាំង។
បញ្ហាសំខាន់សម្រាប់រយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត ថាតើលទ្ធផលបោះឆ្នោតនៅជុំទី១ គឺគ្រប់គ្រាន់ដើម្បីនាំយកអ្នកទិញត្រឡប់ចូលមកក្នុងទីផ្សារបានដែរឬទេ លោក Owen បាននិយាយថា ថាតើស្ថានភាពទាំងនេះនៅតែរាលដាលរហូតដល់ការប្រកួតជុំទី២ឬ។
លោក Derek Halpenny ដែលជាប្រធានស្រាវជ្រាវទីផ្សារសកលរបស់សហភាពអឺរ៉ុបនៅឯ MUFG បានព្យាករណ៍ថា ការប្រកួតជុំទី២ រវាងលោក Macron និងលោកស្រី Le Pen អាចមើលឃើញពីការឈានទៅរកការគ្រប់គ្រងស្ថានភាពរយៈពេល១០ ឆ្នាំ ដូចកាលពីវិបត្តិប្រើប្រាស់ប្រាក់អឺរ៉ូរបស់ខ្លួនកាលពីឆ្នាំ២០១១-១២ និងមានស្ថានភាពប្រែប្រួលយ៉ាងលឿនបំផុត៕
ប្រភព: Financial Times ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧