លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សង្រ្គាមនៅកូរ៉េខាងជើងមិនអាចកើតមានបានឡើយ

ថ្ងៃព្រហស្បតិ៍ ទី ២០ មេសា ២០១៧​
259

នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សង្រ្គាមនៅកូរ៉េខាងជើងមិនអាចកើតមានបានឡើយ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) នៅវិទ្យាស្ថានជាតិអប់រំ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា លទ្ធភាពនៃការកើតសង្រ្គាមនៅកូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិកនោះគឺមិនអាចទៅរួចនោះឡើយ។ លោកក៏បានអំពាវនាវឱ្យដោះស្រាយដោយសន្តិវិធី គ្មានអ្នកឈ្នះនោះឡើយ គឺមានតែអ្នកចាញ់ ហើយអ្នកចាញ់ពិតប្រាកដគឺមានតែអ្នកជិតខាងនោះហើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្ឃឹមថា នឹងមានការស្វះស្វែងរកវិធីសាស្រ្ត ដោយបើកការចរចា៦ភាគីឡើងវិញ ដើម្បីទប់ស្កាត់សង្រ្គាមនៅឧបទ្វីបកូរ៉េ។ ទន្ទឹមនឹងនោះលោក ក៏បានអំពាវនាវឱ្យពលករខ្មែរនៅកូរ៉េរក្សាភាពស្ងៀមស្ងាត់ ជឿជាក់ថាពុំមានសង្រ្គាមកើតឡើងឡើយ៕

ចែករំលែក

បញ្ចេញយោបល់