ហ្វេសប៊ុក កម្ពុជាពិត៖ លោក ជុន ច័ន្ទបុត្រ អាចប្រឈមមុខនឹងអំពើល្មើសច្បាប់ព្រហ្មទណ្ឌ

ថ្ងៃព្រហស្បតិ៍ ទី ២០ មេសា ២០១៧​
264

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក កម្ពុជា បានបង្ហោះផ្សាយនូវអត្ថបទមួយ ក្រោមចំណងជើងថា «លោក ជុន ច័ន្ទបុត្រ អាចប្រឈមមុខនឹងអំពើល្មើសច្បាប់ព្រហ្មទណ្ឌ» ដែលមានខ្លឹមសារដូចខាងក្រោម៖

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា ជាធម្មតាទេប្រសិនបើអាជ្ញាធរ​មានសមត្ថកិច្ចរកឃើញថាការប្រើប្រាស់មធ្យោបាយដើម្បីបានចូលក្នុងពន្ធនាគារ របស់លោក ជុន ច័ន្ទបុត្រ កាលពីម្សិលម៉ិញជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌនោះដំណើរការនៃនីតិវិធីព្រហ្មទណ្ឌនឹងត្រូវប្រកាន់យក។ លោក គឹម សន្តិភាព បានបន្ថែមថា ហេតុនេះ សាមីខ្លួនគួរសហការជាមួយសមត្ថកិច្ចឱ្យបានល្អ។

ការចេញមកអះអាងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានកើតមានឡើងបន្ទាប់ពីលោក ជុន ច័ន្ទបុត្រ កាលពីម្សិលមិញ ត្រូវបានគេរាយការណ៍មកថាបានបន្លំខ្លួនភូតសមត្ថកិច្ចមន្ត្រីពន្ធ​នាគារថា ជាជំនួយការរបស់អ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិដែលក្នុងនោះមានលោកស្រី មូរ សុខហួរ លោក ឡុង រី ក្នុងការបានចូលទៅសួរសុខទុកសកម្មជនរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារ។

អំពើនៃការបន្លំខ្លួននេះ អាចប្រឈមមុខនឹងការរំលោភបំពានលើមាត្រានៃក្រមនិតិវិធីព្រហ្មទណ្ឌ ហើយបើវិធានការផ្លូវច្បាប់ពិនិត្យ និងរកឃើញថា ពិតជាបានបំពានច្បាប់មែននោះ លោក ជុន ច័ន្ទបុត្រ អាចនឹងត្រូវដំណើរការនីតិវិធី៕

 

ចែករំលែក

បញ្ចេញយោបល់