ភិមានអាកាស

ថ្ងៃពុធ ទី ១២ តុលា ២០១៦​
277

ប្រាសាទភិមានអាកាសបានចាប់ផ្ដើមកសាងឡើងនៅពាក់កណ្ដាលសតវត្សទី១០ ។ កាលជំនាន់ កសាងប្រាសាទមានទីធ្លាមួយនៅជុំវិញប្រាសាទនេះ ប៉ុន្ដែការកែកុនបន្ដបន្ទាប់ទៀតធ្វើឱ្យទីធ្លានោះរលាយ រូបបាត់ទៅហើយ លុះត្រាតែធ្វើកំណាយទើបឃើញ ។ ប្រាសាទភិមានអាកាសចាត់ទុកជាទីបូជានៃ ព្រះរាជវាំងដែល លាតសន្ធឹងលើផ្ទៃដីបណ្ដោយ៥៨១ម៉ែត្រ និងទទឹង២៤២ម៉ែត្រ ។ យើងឃើញមានស្រះពីរដែលនៅខាងជើងប្រាសាទគឺស្រះប្រុស(តូច) និងស្រះស្រី(ធំ) ។ នៅចុង សតវត្សទី១៣ អ្នកការទូតចិនឈ្មោះ ជីតាក្វាន់ បានឭអ្នកស្រុកដំណាលរឿងព្រេងថា ៖ រៀងរាល់យប់ ព្រះរាជាតែង តែចេញពីព្រះរាជដំណាក់របស់ព្រះអង្គ ហើយឡើងមកលើប្រាសាទនេះដើម្បីរួមរស់ជាមួយ នាងនាគម្នាក់ ដែលមានក្បាល៩ ។ បន្ទាប់មកទើបយាងចុះទៅផ្ទុំជាមួយព្រះមហេសីវិញ ។ បើពុំធ្វើដូច្នោះ ទេនគរ នឹងមានវិបត្ដិ ។

phimean_akash_004 phimean_akash_005 phimean_akash_003 phimean_akash_002

phimean_akash_006

បញ្ចេញយោបល់