នាគព័ន្ធ

ថ្ងៃពុធ ទី ១២ តុលា ២០១៦​
146

នាគព័ន្ធ ជាកោះមួយស្ថិតនៅចំកណ្ដាល “វាលរាជដាក” ពោលគឺ បារាយណ៍មួយដែលជំនាន់បុរាណហៅថា “ជ័យ តដាក” សាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ ។ បារាយណ៍នេះមានទំហំ ៣៥០០ម x ៩០០ម ។ រីឯកោះមួយជ្រុងៗ មានប្រវែង ៣៥០ម ។

សិលា ចារឹកនៃប្រាសាទព្រះខ័ននិយាយពីនាគព័ន្ធថាជា ” កោះដ៏ឧត្តម ដែលមានកោះផ្សេងៗធ្វើឲ្យលេចសម្រស់ឡើង ព្រមទាំងលាងភក់មន្ទិលទាំងពួងនៃអ្នកមកទីនេះឲ្យជ្រះស្រឡះ” ។ ស្រះនោះមានបួន ហើយសុទ្ធសឹងមានក្បាលទបាញ់បញ្ចេញទឹក ដែលគេឆ្លាក់ជាក្បាលមនុស្សនិងសត្វផ្សេងៗ ។ នេះធ្វើឲ្យយើងសង្ស័យថាកោះនាគព័ន្ធមាននាទីព្យាបាលរោគផង ។ ការសង្ស័យនេះក៏សមស្របនឹងចម្លាក់រូបព្រះលោកកេសូរនៅច្រើនកន្លែង ដែលជាទេពសង្គ្រោះសត្វលោក ។ ម្យ៉ាងទៀត មានចម្លាក់ទេពនេះ តំណែងខ្លួនជាសេះ ដើម្បីស្រោចស្រង់ឈ្មួញសំពៅមួយក្រុម ដែលត្រូវយក្ខិនីចាប់ទុកធ្វើជាចំណី ។

apsasra-neakpean-6 apsasra-neakpean-5 apsasra-neakpean-4 apsasra-neakpean-2 apsasra-neakpean-1

បញ្ចេញយោបល់