យោងតាមទំព័រហ្វេសប៊ុក កម្ពុជាពិត បានផ្សាយមុននេះបន្តិច ដោយបានដាក់ចំណងជើងថា«ក្រុមប្រឹក្សាសង្កាត់ច្បារអំពៅទី២ លេខរៀងទី៣ ប្រកាសលាលែងពីគណបក្សសង្គ្រោះជាតិ»
ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងដែល ទំព័រហ្វេសប៊ុក កម្ពុជាពិត បានផ្សព្វផ្សាយ៖
ក្រុមប្រឹក្សាសង្កាត់ច្បារអំពៅទី២ លេខរៀងទី៣ ប្រកាសលាលែងពីគណបក្សសង្គ្រោះជាតិ!
លោក ម៉ៅ វាសនា អាយុ៣៧ឆ្នាំ ដែលមានតួនាទីជាក្រុមប្រឹក្សាសង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លេខរៀងទី៣ បានប្រកាសលាលែងពីសមាជិកភាពរបស់គណបក្សសង្គ្រោះជាតិ ។ នេះបើយោងតាមលិខិតរបស់លោក ម៉ៅ វាសនា ផ្ញើជូនលោក ហ៊ន សំណាង ប្រធានប្រតិបត្តិខណ្ឌច្បារអំពៅ។
លោក ម៉ៅ វាសនា បានបញ្ជាក់នៅក្នុងលិខិតលាលែងនោះថា បក្សសង្គ្រោះជាតិបានរៀបចំបញ្ជីបេក្ខជនក្រុមប្រឹក្សា ចៅសង្កាត់អាណត្តិទី៤ ឆ្នាំ២០១ មិនមានភាពយុត្តិធម៌សម្រាប់រូបលោក ដោយគេបានដាក់លេខរៀងរបស់លោកទីទី១៦ ដែលមិនអាចសង្ឃឹមជាប់។ ប៉ុន្តែ លោក ម៉ៅ វាសនាបានអះអាងថា គេដាក់បក្សពួកគ្នាគេ ហើយធនធានមនុស្សពិតប្រាកដបែរជាមិនដាក់ ដាក់អ្នកដែលមិនសូវចេះដឹង អ្នកដែលប្រជាពលរដ្ឋមិនស្គាល់មកឈរឈ្មោះ ទាត់អ្នកចាស់ចោល។ ទាំងនេះ គឺជាមូលហេតុនៃការសុំលាលែងរបស់លោក ម៉ៅ វាសនា។
តើនេះឬ ដែលថា បក្សសង្គ្រោះជាតិកំពុងមានសាមគ្គីភាពផ្ទៃក្នុង មានកិច្ចសហការគ្នាល្អនោះ?
គេនៅចាំបានថា ថ្មីៗនេះ ថ្នាក់ដឹកនាំបក្សសប្រឆាំង ជាពិសេសលោក អេង ឆៃអ៊ាង ដែលជាអនុប្រធានបក្សសេះហោះ បានភូតកុហកគេថា ផ្ទៃក្នុងបក្សសង្គ្រោះជាតិតាំងពីលើដល់ក្រោម មិនមានការបែកបាក់គ្នាទេ គឺសហការគ្នាបានល្អណាស់ តែធាតុពិត ពួគគេបាននិងកំពុងឈ្មោះ កាប់ចាក់គ្នាយ៉ាងក្រៅគគុកក្នុងគណបក្ស ហើយសន្ទុះនៃកំដៅនេះ បាននិងកំពុងបន្តរីករាលដាលកាន់តែខ្លាំងនៅគ្រប់រាជធានី ខេត្តទូទាំងប្រទេស ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជិតចូលមកដល់។