លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តែងការអបអរសាទរចំពោះកីឡារិនីប៉េតង់ អ៊ុក ស្រីមុំ ដែលឈ្នះមាដាយមាសពិភពលោក

ថ្ងៃចន្ទ ទី ១៧ មេសា ២០១៧​
182

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនូវខ្លឹមសារអបអរសាទរចំពោះការទទួលបានមេដាយមាសពិភព​លោករបស់កីឡាការិនីប៉េតង់ខ្មែរ អ៊ុក ស្រីមុំ។

 

ខ្លឹមសារនៅក្នុងទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមកោតសរសើរ និងអបអរសាទរ ចំពោះកីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ ដែលបានឈ្នះមេដាយមាសពិភពលោកនៅទីក្រុង Ghent ប្រទេស Belgium ក្នុងការប្រកួតកាលពីថ្ងៃទី១៣-១៦ មេសា ឆ្នាំ២០១៧ លើវិញ្ញាសាឯកត្តជនដែលមានកីឡាការិនីជាង៤០នាក់មកពីទូទាំងពិភពលោក។ នៅវគ្គជម្រុះ កម្ពុជា បានយកឈ្នះ Madagascar ១០-៩ ឈ្នះកោះ Jersey ១៣-៧ ឈ្នះ Monaco ៩-៨ និងឈ្នះ Canada ១៣-១១។

ក្នុងឆ្នាំថ្មី ២០១៧ នេះ កីឡាការិនី អ៊ុក ស្រីមុំ បាននាំមកនូវមេដាយមាសលំដាប់ពិភពលោក “World Championship Petaque 2017” សម្រាប់កម្ពុជា ដែលជាកិត្តិយសនិងមោទនៈភាពរបស់ជាតិយើង។»

 

ឆ្លៀតក្នុងឱកាសនេះផងដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះគ្រូបង្វឹក និងកីឡាករកីឡាការិនីទាំងអស់ដែលបានខិតខំក្នុងការពង្រឹងវិស័យកីឡាជាតិ និងជូនពរជនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

ចែករំលែក

បញ្ចេញយោបល់