នៅថ្ងទី១៥ ខែមឹសា ឆ្នាំ២០១៧នេះ ដែលត្រូវជាថ្ងៃទី០២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទំព័រហ្វេសប៊ុកចៅចាក់ស្មុកបានបង្ហោះផ្សាយអត្ថបទមួយដោយដាក់ចំណងជើងថា បោកគ្មានគិតពេលបុណ្យទាន ដែលមានខ្លឹមសារដូចខាងក្រោម៖
មេបក្សព្រះអាទិត្យថ្មី រួមនិងអនុប្រធានសេះហោះ អេង ឆៃអ៊ាង និងម្សៀរ យឹម សុវណ្ណ រួមនឹងក្រុមការងារខ្លួន បាននិងកំពុងតែដើរចច្រប់ចុះឡើងនៅតាមវត្តអារាមនានានៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ក្នុងគោលបំណងដើររៃអង្គាសបច្ច័យពីសកម្មជនរបស់ខ្លួនមួយចំនួនយកមកចំណាយលើការប្រើប្រាស់ក្នុងការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ។
នេះគឺជារដូវកាលដែលបក្សព្រះអាទិត្យដើរស្មូមសកម្មជនរបស់ខ្លួនជាថ្នូរនឹងការសន្យាឱ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ឬផ្តល់តំណែងខ្យល់ផ្សេងៗ ដើម្បីកៀរគរថវិកាពីអនិកជនខ្មែរទាំងនោះមកទ្រទ្រង់ការចំណាយរបស់បក្ស និងមួយចំនួនសម្រាប់ប្រាក់ហោប៉ាវខ្លះ។
ការរៃអង្គាសប្រាក់នេះត្រូវបានធ្វើឡើងនៅតាមវត្តអារាមនានាដែលការណ៍នេះធ្វើឱ្យពលរដ្ឋមួយចំនួនដែលនាំគ្នាអញ្ជើញទៅវត្តដើម្បីធ្វើបុណ្យ ប៉ុន្តែបែរជាមិនសប្បាយចិត្តដោយសារតែក្រុម កឹម សុខា រញ៉េរញ៉ៃសុំម៉ោងព្រះសង្ឃដែលកំពុងប្រតិបត្តិធម៌ជូនពុទ្ធបរិស័ទ ធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជនសាច់សារលោហិតដែលចែឋានទៅដើម្បីនិយាយរឿងនយោបាយបក្សរបស់ខ្លួន។
តាមពិតរដូវកាលនេះជាពេលវេលាចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អស់លោកមេបក្ស និងមេបក្សរងសេះហោះមួយចំនួនមិនបានធ្វើបុណ្យយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ឧទ្ទិសកុសលជូនដល់បុព្វការីជនទេ តែក្រុមនេះបែរជាដើរអុកឡុកតាមវត្តអារាមហែកបច្ច័យពុទ្ធបរិស័ទពីព្រះសង្ឃដើម្បីដាក់មូលនិធិបក្សទៅវិញ។
ធ្វើបុណ្យដែរ តែធ្វើបុណ្យនយោបាយ! ពុទ្ធបរិស័ទខ្លះដែលទើសទាល់ពេកបានចែកបច្ច័យជាពីរចំណែក ១-ប្រគេនព្រះសង្ឃ ២-ត្រៀមសម្រាប់ចូលរួមជាមួយក្រុមសង្គ្រោះជាតិព្រោះក្រុមនេះបានដើរទេសនាតាមវត្ត ដណ្តើមតួនាទី និងពេលវេលាព្រះសង្ឃដើម្បីអង្គាសប្រាក់សូម្បីតែសកម្មភាពខ្លះផ្ទុយនឹងសីលធម៌ព្រះពុទ្ធសាសនាក៏ធ្វើដែរ។ គ្មានដឹងបុណ្យគ្មានដឹងបាបអ្វីឡើយ! គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួករបស់ខ្លួន! ប្រយ័ត្នចុះនរក!
មិនធ្វើបុណ្យ ពិតជាបុណ្យមិនជួយមែន! តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងជំនួបនោះបានថ្លែងថា ពលរដ្ឋចូលរួមស្តាប់មានមិនសូវច្រើនឡើយកន្លែងខ្លះមានតែយាយតាចាស់ៗតែប៉ុណ្ណោះ។ ចំណែកថវិកាដែលប្រមូលបានក៏មិនច្រើនទេ ដោយសារតែការចូលរួមមូលនិតិចតួច។ ពេលខ្លះមិនអាចទូទាត់ចំណាយថ្លៃសំបុត្រយន្តហោះ និងការធ្វើដំណើរនិងការស្នាក់នៅរបស់គណៈប្រតិភូបក្សព្រះអាទិត្យផង។ អ្នកចូលរួមខ្លះបានខ្សឹមខ្សៀវគ្នាថា កាលដែលក្រុមបក្សសង្គ្រោះជាតិចែកជើងគ្នាធ្វើដំណើរចេញទៅក្រៅប្រទេសដើម្បីស្វែងរកថវិកានៅអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយសារតែបក្សនេះយល់ថាពិធីបុណ្យចូលឆ្នាំថ្មីនេះគឺជាពេលវេលាដែលប្រជាជនកម្ពុជាជួបជុំគ្នាធ្វើបុណ្យដាក់ទាន។
ដូច្នេះគឺជាពេលមួយដ៏ល្អបំផុតដើម្បីទាក់ទាញសមានចិត្តអនិកជនខ្មែរ និងអាចដើរតាមវត្តអារាមដែលជាកន្លែងជួបជុំធំព្រោះបើទៅខុសពេលវេលានេះមិនអាចប្រមូលផ្តុំបានអ្នកចូលរួមច្រើនទេ ព្រោះពលរដ្ឋខ្លះអស់ជំនឿលែងចាញ់បោកពាក្យកុហកបោកប្រាស់របស់បក្សប្រឆាំងនេះទៀតព្រោះពួកគេខ្លះខំបេះពីមាត់ពីកចូលរួមគាំទ្របក្ស ទោះធ្វើការងារបានប្រាក់សល់បន្តិចបន្តួច តែដល់ពេលក្រឡេកមើលអ្នកមកសុំលុយពួកគាត់វិញ មានឡានវីឡាដីចម្ការម្រេចថែមទាំងចិញ្ចឹមស្រីកំណាន់យ៉ាងហំហានបំផុតខណៈខ្លួនមិនហ៊ានទិញអ្វីដែលខ្លួនស្រឡាញ់ និងរស់នៅផ្ទះជួល ឬនៅជំពាក់បំណុលរដ្ឋនៅឡើយ។
គិតៗទៅ ក្រុមអ្នកនយោបាយអង្ករកំប៉ុងដូច កឹម សុខា អេង ឆៃអ៊ាង និងយឹម សុវណ្ណ នេះ មិនដែលធ្វើបុណ្យដាក់ទានក៏មិនយល់ពីសាសនាទោះជាមករំខានពេលវេលាបុណ្យទានរបស់ពុទ្ធបរិស័ទ និងព្រះសង្ឃ ក៏មិនខ្វល់សំខាន់គឺខ្លួនមាន ពិធីបុណ្យនយោបាយដែរដើម្បីរៃអង្គាសប្រាក់កុហកបោកប្រាសរាស្ត្រ។
ចៅចាក់ស្មុក សុំឆ្ងល់មួយថា តើក្រុមបក្សសង្គ្រោះជាតិ នេះពេលទទួលសីល ៥ (បញ្ចសីលា) ពីព្រះសង្ឃមានសូត្រធម៌ ត្រង់សិក្ខាបទទី៤ “មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ” ប្រែថា ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទគឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហកអត់ បានជាដើរបោកប្រាស់គ្មានដឹងពេលបុណ្យទានអីចឹង?
ដោយ៖ ចៅចាក់ស្មុក