លោក សុខ ឥសាន បកស្រាយពន្យល់ពាក្យថាល្មោភអំណាច

ថ្ងៃសៅរ៍ ទី ១៥ មេសា ២០១៧​
141

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបកស្រាយពន្យល់ពាក្យថាល្មោភអំណាចដែលមានខ្លឹមសារដូចតទៅ៖

ពាក្យថាល្មោភអំណាចមានន័យថា មហិច្ឆតាចង់បានអំណាច ឬចង់បានរបស់អ្វីមួយដែលមិនគួរបាន ឬគ្មានអ្នកណាចង់ឱ្យហេីយនៅតែចចេសរិះរកគ្រប់វិធីដេីម្បីនៅតែចង់បាន។ ឧទាហរណ៍ ដូចករណី សម រង្ស៊ី ប្រកួតប្រជែង ជាង ២០ ឆ្នាំហេីយ នៅតែមិនឈ្នះ ដល់ចាញ់ច្រេីនដងពេក នៅតែចង់បានទៀតរហូតប្រេីគ្រប់ឧបាយកល គ្រប់មធ្យោបាយ ទោះទុច្ចរិតយ៉ាងណា ប៉ះពាល់ដល់អ្នកណាក៏មិនខ្វល់ឈឺក្បាលវិលមុខដែរ ធ្វេីម៉េចគិតថាឱ្យតែបានអំណាចមកអញ។

លោក សុខ​ ឥសាន បានបញ្ជាក់ថា ចំពោះលោក ហ៊ុន សែន ចោទថាល្មោភអំណាចម៉េចកេីត បេីប្រជាជនជាម្ចាស់អំណាចប្រគល់ជូនគាត់គ្រប់ការបោះឆ្នោតនោះ។ លោកត្រូវតែគោរព និងអនុវត្តតាមឆន្ទៈប្រជាជនជាម្ចាស់ប្រទេស។ នៅយូរប៉ុណ្ណាកុំថា ២០-៣០ឆ្នាំលេីសពីនេះទៅទៀត ក៏មិនអាចនិយាយថាលោកល្មោភអំណាចដែរ ។

លោក សុខ​ ឥសាន ក៏បានបញ្ជាក់ថា សរុបមក លោក ហ៊ុន សែន គោរពឆន្ទៈរបស់ប្រជាជន អនុវត្តតាមឆន្ទៈប្រជាជន។​ ចំណែក សម រង្ស៊ី គឺជាអ្នករំលោភបំពានលេីឆន្ទៈប្រជាជន ប្រជាជនមិនស្វាគមន៍ហេីយនៅតែមុខក្រាស់ចង់បានរបស់ដែលប្រជាជនមិនឱ្យទៀត មិនត្រឹមត្រូវទាល់តែសោះ ។

នេះហេីយបានហៅថាល្មោភចង់បានអំណាចនោះ។
សម រង្ស៊ី ជាជនដែលប្រជាជនមិនស្វាគមន៍៕

ចែករំលែក

បញ្ចេញយោបល់