លោក សុខ​ ឥសាន៖ ប្រទេសណាក៏ដោយមិនអនុញ្ញាតឱ្យទណ្ឌិតធ្វេីជាប្រធានគណបក្សនយោបាយទេ

ថ្ងៃសៅរ៍ ទី ១៥ មេសា ២០១៧​
88

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧នេះ​ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើការបកស្រាយជាថ្មីម្តងទៀតអំពីការធ្វេីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលមិនអនុញ្ញាតឱ្យទណ្ឌិតធ្វេីជាប្រធានគណបក្សនយោបាយ។

លោក សុខ ឥសាន បានបញ្ជាក់ថា នៅនិយាយដដែលៗ ថា សុីភីភីធ្វេីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោ បាយមិនឱ្យអ្នកទោសបានធ្វេីជាប្រធានបក្ស។ ជាការពិតហេីយ មិនដែលប្រទេសណា អនុញ្ញាតឱ្យទណ្ឌិតធ្វេីជាប្រធានគណបក្សនយោបាយទេ។ ដូច្នេះ នៅស្រុកខ្មែរ ក៏ដូចគ្នាដែរ។ កុំថាឡេីយមិនអាចធ្វេីប្រធានបក្សគ្រាន់តែសិទ្ធិបោះឆ្នោតក៏គ្មានផង។

លោក ក៏បានបញ្ជាក់បន្ថែមថា អ្នកដែលរិះគន់ កម្ពុជាថាមិនឲ្យទណ្ឌិតធ្វេីប្រធានគណបក្ស មានតែចង់ឱ្យទណ្ឌិតធ្វេីជាប្រធានគណបក្សនយោបាយបាន។ ស្នេីយកឧទា​ហ​​​រណ៍ជាក់ស្តែងមក តេីមានប្រទេសណាឱ្យទណ្ឌិតមានសិទ្ធិធ្វេីប្រធានបក្សបាន ឬអាចបោះឆ្នោត ឬឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យបាននោះ ?

អ្នកទិទៀន បានមានសិទ្ធិនិយាយចេះតែនិយាយមែន ដោយសារលំអៀងនយោបាយ ឬកាន់ជេីងទាំងងងឹត​ងងល់មិនគិតយកច្បាប់មកអនុវត្តទេបែរជាចង់យកមនោសញ្ចេតនាមកធ្វេីជាធំទៅវិញ ។

គួរឱ្យចង់អស់សំណេីចណាស់ !!

ចែករំលែក

បញ្ចេញយោបល់