(ភ្នំពេញ)៖ នៅក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧នេះ លោកជំទាវ ប៊ុន វណ្ណឌី ជំនួយការផ្ទាល់ ឯកឧត្តម បណ្ឌិត ញឹម វណ្ណដា និងស្វាមី សូមគោរពជូនពរ ឯកឧត្តម បណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្តីទទួកបន្ទុកអនុប្រធានប្រចាំការនិងជាប្រធានគណៈកម្មាធិការប្រិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីបន្តរួមចំណែកដឹកនាំស្ថាប័នគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យឈានទៅភាពរុងរឿងជារៀងរហូតតទៅ។
ឆ្លៀតឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ព្រះនាម កិមិរាទេវី សូមប្រោះព្រំប្រសិទ្ធពរជូន ឯកឧត្តម បណ្ឌិត ញឹម វណ្ណដា និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរពី លោកជំទាវ ប៊ុន វណ្ណឌី ជំនួយការផ្ទាល់ ឯកឧត្តម បណ្ឌិត ញឹម វណ្ណដា និងស្វាមី៖