ហ្វេសប៊ុកចៅចាក់ស្មុក ផ្សព្វផ្សាយលិខិតពលរដ្ឋពីអូស្ត្រាលី!

ថ្ងៃសុក្រ ទី ១៤ មេសា ២០១៧​
157

នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៧ នេះ ទំព័រហ្វេសប៊ុកចៅ ចាក់ស្មុក បានទទួលសារមួយពីម្ចាស់គណនី សូនីតា ដែលអះអាងថារស់នៅប្រទេសអូស្ត្រាលី និងបាននិយាយពីដំណើរទស្សនកិច្ចនៅវត្តក្នុងទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក សូមផ្សព្វផ្សាយលិខិតនេះទាំងស្រុង ដោយជួយកែសម្រួលអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតវេយ្យាករណ៍ខ្មែរ។ លិខិតដូចខាងក្រោម៖

នាងខ្ញុំជាពលរដ្ឋខ្មែរមួយរូបរស់នៅប្រទេសអូស្ត្រាលីពិតជាមានការសោកស្តាយដែលបុគ្គល កឹម សុខា អេង ឆៃអ៊ាង និងបក្ខពួកខ្លួនមួយចំនួនបានយកវត្តអារាម និងព្រះសង្ឃជាទីកន្លែងស្រែបុណ្យរបស់ពុទ្ធបរិស័ទមកធ្វើជាវេទិកានយោបាយឃោសនាពីបក្សរបស់ខ្លួនក្នុងចេតនាប្រមូលមូលនិធិគាំទ្របក្សខ្លួនដើម្បីសម្រេចមហិច្ឆតាអំណាច។ បើខ្លួនជាអ្នកកាន់ព្រះពុទ្ធសាសនា កឹម សុខា និងអេង ឆៃអ៊ាង គួរទុកពេលវេលាដល់ពុទ្ធបរិស័ទដើម្បីប្រតិបត្តិធម៌ជជែកពីពុទ្ធវិន័យផ្សេងៗ មិនគួរមកជ្រៀតជ្រែកលួចយកពេលវេលាវត្តមកឃោសនាឡើយ។

នាងខ្ញុំពិតជាខ្មាស់គេ ជំនួសអស់លោកដែលពលរដ្ឋមួយចំនួនមានការទើសទាល់យ៉ាងខ្លាំងចំពោះកាយវិការ អសីលធម៌ និងបង្កប់ដោយពុតត្បុតនយោបាយនេះ។ សំពះមែន តែគ្រាន់តែដើម្បីប្រជាភិថុត សុំសេចក្តីអាណិតដើម្បីរៃអង្គាសប្រាក់ សន្យានេះសន្យានោះ តែនាងខ្ញុំមើលឃើញហាក់ដូចជាគ្មានធ្វើអ្វីបន្តិចបានសោះ។

នាងខ្ញុំយល់ថាមេដឹកនាំបក្សសង្គ្រោះជាតិគួរពិចារណាឡើងវិញថាយុទ្ធសាស្ត្រដែលខ្លួនធ្វើ គ្មានប្រសិទ្ធភាពឡើយក្នុងការកៀរគរថវិកានេះ ព្រោះរៀបចំជប់លៀង និយាយគេមិនស្តាប់ ព្រោះអ្នកចូលរួមដែលបង់លុយ ៥០ ដុល្លារក្នុងម្នាក់ គិតតែនាំគ្នាញ៉ាំ និងជជែកពីមុខរបររបស់ ខ្លួន តិចបំផុតដែលសា្តប់យល់ពីអ្វីដែលមេបក្សនេះនិយាយ។ មួយទៀត នៅក្នុងវត្តអារាម ដូចគ្នាមនុស្ស​ចាស់ប្រុសស្រីមកវត្តអារាម ដើម្បីធ្វើបុណ្យស្តាប់ធម៌តាមប្រពៃណីទំនៀមទម្លាប់មិនមែនមកធ្វើបុណ្យនយោបាយទេ។

នាងខ្ញុំសូមសំណូមពរដល់លោក កឹម សុខា អេង ឆៃអ៊ាង សូមទុកឱ្យអនិកជនខ្មែរ មានឱកាសធ្វើបុណ្យឱ្យបានស្រួលបួល និងសូមជម្រាបថាខ្មែរឥឡូវនេះមិនល្ងង់ទេ គេដឹងថានយោបាយសន្យាបោកប្រាស់ កុហកដើម្បីរៃអង្គាសលុយទៅទិញដី ឡាន វីឡា ចម្ការម្រេច និងអ្នកណាជាអ្នកធ្វើការងារបម្រើជាតិពិតប្រាកដ។ មន្ត្រីបក្សផ្សេង គេមកសាកសួរសុខទុក្ខជនរួមជាតិខ្លួននៅក្រៅប្រទេសដូចក្រុមលោកដែរ តែគេមានភាពថ្លៃថ្នូរជាងក្រុមលោក គេមិនមករៃអង្គាសលុយ ធ្វើឱ្យពលរដ្ឋរង្គៀសចិត្ត ជិនណាយដូចក្រុមលោកទេ ក្រុមលោកគួរឱ្យទ្រលាន់ខ្លាំងណាស់ ព្រោះក្រុមលោកមិនថ្លៃថ្នូរដូចអ្វីដែលក្រុមលោកអះអាង។ ក្រុមអស់លោកគ្រាន់តែជាអ្នកសង្គ្រោះក្លែងក្លាយ និងជាអ្នកឱកាសនិយមតែប៉ុណ្ណោះ។

នាងខ្ញុំសូមអភ័យទោសដែលនិយាយការពិត ព្រោះនាងខ្ញុំមិនសប្បាយចិត្តយូរហើយ។ នាងខ្ញុំ សូមម្ចាស់ហ្វេសប៊ុក ចៅចាក់ស្មុក ជួយផ្សព្វផ្សាយឱ្យនាងខ្ញុំផង ព្រោះខ្ញុំបានតាមដាន ហ្វេសប៊ុកលោក ហើយនិយាយការពិត ដែលធ្វើឱ្យខ្ញុំ និងមិត្តភក្តិនាងខ្ញុំបានយល់ដឹងពីធាតុពិតនៃបក្សប្រឆាំងនិងការពិតនៅកម្ពុជា៕

ពីនាងខ្ញុំ សូនីតា

ចែករំលែក

បញ្ចេញយោបល់