បន្ទាប់ពីបានអញ្ជើញ ទស្សនានៃសកម្មភាពមួយចំនួននៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅទីក្រុងសៀមរាប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ព្រមទាំងក្រុមគ្រួសារ ក៏បានអុជធូបទៀនបួងសួងទេវតាឆ្នាំថ្មី ព្រះនាង កិមិរាទេវី ដើម្បីសុំសេចក្តីសុខ និងបានបណ្តែតកន្ទោង (គោមទឹក) ដើម្បីជម្រុះនូវឧបទ្រុពចង្រៃទាំងពួងចោល និងនាំមកនូវសេចក្តីសុខព្រមទាំងលាភសំណាងដល់ជនរួមជាតិទូទាំងប្រទេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី១នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយាក៏បានអញ្ជើញបងប្អូនជនរួមជាតិទូទាំងប្រទេសចូលរួមសប្បាយរីករាយទាំងអស់គ្នា នៅក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី ១៤-១៦ មេសា ២០១៧ នេះគ្រប់ៗគ្នា៕