លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា អញ្ជើញចូលរួម ក្នុងពិធីល្បែងទាញព្រ័ត្រដែលវែងបំផុត( ២៥០ម៉ែត្រ) នៅមុខប្រសាទអង្គរវត្ត

ថ្ងៃសុក្រ ទី ១៤ មេសា ២០១៧​
334

យោងតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ បានសរសេរថា នៅរសៀលថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៧ ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ នៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានអញ្ជើញចូលរួម ក្នុងពិធីល្បែងទាញព្រ័ត្រដែលវែងបំផុត( ២៥០ម៉ែត្រ) នៅមុខប្រសាទអង្គរវត្តជាមួយយុវជន និងប្រជា ពលរដ្ឋរាប់ម៉ឺននាក់ក្នុងបរិយាកាសរីករាយក្រៃលែង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះគ្រប់ៗគ្នា៕

 

ចែករំលែក

បញ្ចេញយោបល់