ភ្នំពេញ៖ដើម្បីបង្កើនការប្រុងប្រយ័ត្ន ដល់ប្រជាពលរដ្ឋដែលទៅចូលរួមលេងកំសាន្ដ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ហាញលេខទូរស័ព្ទចំនួន៧ខ្សែ ដល់ប្រជាពលរដ្ឋ ដើម្បីរាយការណ៍ទៅដល់នគរបាល ប្រសិនបើមានហេតុការណ៍អ្វីកើតឡើង។
ប្រជាពលរដ្ឋ អាចទំនាក់ទំនងទៅកាន់ នគរបាលព្រហ្មទណ្ឌ តាមរយៈលេខទូរស័ព្ទចំនួន៧ខ្សែរួមមាន៖ ១១៧, ១១៨, ៧៤០, ៧៤១, ៧៤២, ៧៤៣, ៧៤៤។
សូមជម្រាបផងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៧ នៅឯខេត្តសៀមរាប៕