ម្សិលមិញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២៥ម៉ឺននាក់ ទៅទស្សនាតំបន់អង្គរ

ថ្ងៃសុក្រ ទី ១៤ មេសា ២០១៧​
506

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បាននាំគ្នាទៅទស្សនាតំបន់អង្គរ ដែលកំពុងប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមេសាម្សិលមិញនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង២៥ម៉ឺននាក់ បានចូលទស្សនាតំបន់អង្គរ។

របាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរសរុបប្រមាណជាង ២៥ម៉ឺននាក់នោះ មានភ្ញៀវជាតិប្រមាណ ២៥ម៉ឺននាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៧៨២៨នាក់៕

ចែករំលែក

បញ្ចេញយោបល់