លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យជនពិការ ប្រឹងប្រែងងើបឈរដើម្បីសេចក្តីថ្លៃថ្នូរ និងមោទនភាពសម្រាប់ក្រុមគ្រួសារ

ថ្ងៃព្រហស្បតិ៍ ទី ១៣ មេសា ២០១៧​
198

ភ្នំពេញ៖ លោកយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យជនពិការត្រូវប្រឹង​ប្រែង​ងើប​ឈរដើម្បីសេចក្តីថ្លៃថ្នូរ និងមោទនភាពសម្រាប់ក្រុមគ្រួសារ​ ហើយភរិយាជនពិការកុំមានការខ្មាសអៀននៅពេលដែល​ប្តីធ្លាក់​ខ្លួនជាជនពិការ។

នេះជាការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តីក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនយុទ្ធជនពិការ នៃមជ្ឃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ របស់​សម្តេច​តេជោនាយករដ្ឋមន្ត្រី ៣១៧ គូលែន ខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមេសា ​ឆ្នាំ២០១៧នេះ។

លោកបានលើកទឹកចិត្តដល់កូនៗនិងចៅៗរបស់ជនពិការ ត្រូវមាន​មោទនៈ​​ភាព​ដែលលោកឪពុកនិងជីតាបានលះបង់គ្រប់យ៉ាងក្នុងការធ្វើ​ពលីកម្មបំរើប្រទេសជាតិ ដោយមិនសោកស្តាយសាច់ស្រស់ឈាម​ស្រស់​​ឡើយ។

លោក ក៏បានសំដែងការដឹងគុណចគពោះពលីកម្មដ៍ធំធេងរបស់យុទ្ធជននិងបងប្អូនជនពិការទាំងអស់ដែលបានប្តូរអាយុជីវិតដើម្បីបុព្វហេតុការពាជាតិមាតុភូមិនិងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ៕

បញ្ចេញយោបល់