នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ ដោយមានការចាត់តាំងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិធី បួងសួង និងថ្វាយគ្រឿងសក្ការៈនៅប្រាសាទភិមានអាកាស ខេត្តសៀមរាប។
ពិធីបួងសួងនេះ គឺដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសសូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធថែរក្សាអង្គរ តាមជួយឱ្យដំណើការនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅក្នុងឆ្នាំនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ។
ឆ្លៀតក្នុងឱកាសនោះលោកស្រី ក៏បានសំណេះសំណាលជាមួយបងប្អូនដែលជាបុគ្គលិកប្រមូលសំរាមនៅក្នុងបរិវេណប្រាសាទ និងបានបងប្អូនដែលជាកងកម្លាំងដែលប្រចាំការនៅក្នុងបរិវេណប្រាសាទផងដែរ និងផ្តាំផ្ញើឱ្យជួយថែរក្សាបរិស្ថាននៅតំបន់ប្រាសាទ និងប្រមូលសំរាមឱ្យបានល្អ និងជួយរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីជួយសម្រួលដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិដែលបានធ្វើដំណើរចូលរួមកំសាន្តក្នុងឱកាសចូលឆ្នាំថ្មីនៃប្រពៃណីជាតិខែ្មនៅក្នុងខេត្តសៀមរាបនេះ៕