នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងពី ពិធីអង្គរសង្ក្រាន្ត ព.ស ២៥៦១ គ.ស ២០១៧ ដើម្បីឱ្យសាធារណមតិ ជាតិនិងអន្តរជាតិបានយល់ដឹង ដោយបានបញ្ជាក់ថាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់ ជាតិមាតុភូមិយើង។
លោក សុខ ឥសាន បានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានប្រារព្វធ្វើជាច្រើនឆ្នាំមកហើយដើម្បី អបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលមានពីយូរលង់ណាស់មក ហើយ និងក៏ដើម្បីបង្ហាញពីស្នាដៃសិល្បៈវប្បធម៌ក្បួនតម្រា កីឡា កាយសម្ព័ន្ធ ខ្មែរដែលជាកេរ្តិ៍តំណែលយូរលង់មកហើយដើម្បីរម្លឹកឱ្យកូនចៅជំនាន់ក្រោយបានយល់ដឹង និងចងចាំតរៀងទៅ។
លោក សុខ ឥសាន ក៏បានបន្ថែមថា ព្រឹត្តិការណ៍នេះ ក៏បង្ហាញឱ្យជនបរទេសនៅគ្រប់ទិសទីបានឃើញផ្ទាល់និងកោតស្ញប់ស្ញែងដល់បុព្វបុរសខ្មែរតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន និងបានផ្តល់ចំណេះដឹងនិងចំណេះធ្វើដល់កូនចៅខ្មែរជំនាន់ក្រោយ និងជនបរទេសឱ្យបានឃើញនិងរៀនសូត្រតៗគ្នាមិនចេះសាបសូន្យ។ ព្រឹត្តការណ៍នេះ ក៏ដើម្បីបង្ហាញឱ្យសាធារណមតិបានឃើញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏ខ្លាំងក្លា ដែលអាចពុះពារការលំបាក ឧបសគ្គធំៗបានក្នុងបុព្វហេតុសន្តិភាព សេរីភាព និងប្រជាធិបតេយ្យ។
លើសពីនេះទៅទៀត ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក៏ដើម្បីបង្ហាញសាធារណជនទូទៅឱ្យបានឃើញនូវសមិទ្ធផលទាំងឡាយលើគ្រប់វិស័យ ដែលកើតឡើងដោយកម្លាំរបស់ប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដ៏មានថាមពលនៃប្រជាជនកម្ពុជា បង្ហាញឱ្យសាធារណមតិ បានឃើញពីសក្តានុពលដ៏ខ្លាំងក្លានៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម បម្រើផលប្រយោជន៍ប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យបានស្គាល់នូវភាពសុខុដុមរមនា សម្បូរសប្បាយ និងសុភមង្គលក្នុងក្រុមគ្រួសារយូរអង្វែងតរៀងទៅ។
ផ្អែកលើសក្តានុពលដ៏មហាសាល ធំធេង និងប្រកបដោយមហិទ្ធរិទ្ធខ្លាំងក្លាគ្មានគូរប្រៀបនេះហើយ ធ្វើឱ្យប្រជាជនកម្ពុជាបង្កើតបាននូវជំនឿជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលបាននាំមកជូនជាតិមាតុភូមិនូវសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរហូតមកដល់បច្ចុប្បន្ននេះ។
អបអរសាទរ អង្គរសង្ក្រាន្ត ឆ្នាំ ២០១៧ ព.ស ២៥៦១
ជយោ ! គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង